ព្រះត្រៃបិដក ភាគ ៨០
មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមែនហេតុ ទាំងមិនមានហេតុក៏មាន មិនគប្បីពោលថា មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាមិនមែនជាហេតុ ទាំងមិនមានហេតុផងក៏មាន។
[៨៧] ពួកធម៌ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ ត្រូវបច្ច័យប្រជុំតាក់តែង។ ខន្ធ ៤ មិនប្រកបដោយការឃើញ រូបក្ខន្ធ ប្រកបដោយការឃើញក៏មាន មិនប្រកបដោយការឃើញក៏មាន។ ខន្ធ ៤ មិនប្រកបដោយការប៉ះពាល់ រូបក្ខន្ធ ប្រកបដោយការប៉ះពាល់ក៏មាន មិនប្រកបដោយការប៉ះពាល់ក៏មាន។ រូបក្ខន្ធ ជារូប ខន្ធ ៤ ជាអរូប។ រូបក្ខន្ធ ជាលោកិយ ខន្ធ ៤ ជាលោកិយ ជាលោកុត្តរក៏មាន។ ខន្ធ ដែលគប្បីដឹងច្បាស់ ដោយវិញ្ញាណណាមួយ មិនគប្បីដឹងច្បាស់ដោយវិញ្ញាណណាមួយ។
[៨៨] ខន្ធ ៤ មិនមែនអាសវៈ សង្ខារក្ខន្ធ ជាអាសវៈក៏មាន មិនមែនអាសវៈក៏មាន។ រូបក្ខន្ធ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ ខន្ធ ៤ ប្រព្រឹត្តទៅជាមួយនឹងអាសវៈក៏មាន មិនមានអាសវៈក៏មាន។ រូបក្ខន្ធ ប្រាកចាកអាសវៈ ខន្ធ ៤ ប្រកបដោយអាសវៈក៏មាន ប្រាសចាកអាសវៈក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជាអាសវៈ ទាំងប្រព្រឹត្តទៅជាមួយនឹងអាសវៈឡើយ ប្រព្រឹត្តទៅជាមួយនឹងអាសវៈ តែមិនមែនអាសវៈ ខន្ធ ៣
ID: 637647213975323072
ទៅកាន់ទំព័រ៖