ព្រះត្រៃបិដក ភាគ ៨០
មិនគប្បីពោលថា ប្រាសចាកអាសវៈ តែប្រព្រឹត្តទៅជាមួយនឹងអាសវៈផង ថាប្រាសចាកអាសវៈ ទាំងមិនមែនអាសវៈផងក៏មាន។
[៨៩] ខន្ធ ៤ មិនមែនសញ្ញោជនៈ សង្ខារក្ខន្ធ ជាសញ្ញោជនៈក៏មាន មិនមែនសញ្ញោជនៈក៏មាន។ រូបក្ខន្ធ ជាប្រយោជន៍ដល់សញ្ញោជនៈ ខន្ធ ៤ ជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន មិនជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន។ រូបក្ខន្ធ ប្រាសចាកសញ្ញោជនៈ ខន្ធ ៤ ប្រកបដោយសញ្ញោជនៈក៏មាន ប្រាសចាកសញ្ញោជនៈក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជាសញ្ញោជនៈ ទាំងជាប្រយោជន៍ដល់សញ្ញោជនៈទេ ជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនសញ្ញោជនៈ ខន្ធ ៣ មិនគប្បីពោលថា ជាសញ្ញោជនៈ ទាំងជាប្រយោជន៍ដល់សញ្ញោជនៈឡើយ ជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនសញ្ញោជនៈក៏មាន មិនគប្បីពោលថា ជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនសញ្ញោជនៈក៏មាន សង្ខារក្ខន្ធ ជាសញ្ញោជនៈ ទាំងជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន ជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនសញ្ញោជនៈក៏មាន មិនគប្បីពោលថា ជាសញ្ញោជនៈ ទាំងជាប្រយោជន៍ដល់សញ្ញោជនៈផង ថាជាប្រយោជន៍ដល់សញ្ញោជនៈ តែមិនមែនសញ្ញោជនៈផងក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា
ID: 637647214423916899
ទៅកាន់ទំព័រ៖