ព្រះត្រៃបិដក ភាគ ៨០
ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈផង ថា ប្រកបដោយសញ្ញោជនៈ តែមិនមែនសញ្ញោជនៈផងទេ ខន្ធ ៣ មិនគប្បីពោលថា ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈឡើយ ប្រកបដោយសញ្ញោជនៈ តែមិនមែនសញ្ញោជនៈក៏មាន មិនគប្បីពោលថា ប្រកបដោយសញ្ញោជនៈ ទាំងមិនមែនសញ្ញោជនៈក៏មាន សង្ខារក្ខន្ធ ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈក៏មាន ប្រកបដោយសញ្ញោជនៈ តែមិនមែនសញ្ញោជនៈក៏មាន មិនគប្បីពោលថា ជាសញ្ញោជនៈ ទាំងប្រកបដោយសញ្ញោជនៈផង ថាប្រកបដោយសញ្ញោជនៈ តែមិនមែនសញ្ញោជនៈផងក៏មាន។ រូបក្ខន្ធ ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈ ខន្ធ ៤ ប្រាសចាកសញ្ញោជនៈ តែជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន ប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈក៏មាន មិនគប្បីពោលថា ប្រាសចាកសញ្ញោជនៈ ទាំងជាប្រយោជន៍ដល់សញ្ញោជនៈផង ថាប្រាសចាកសញ្ញោជនៈ ទាំងមិនជាប្រយោជន៍ដល់សញ្ញោជនៈផងក៏មាន។
[៩០] ខន្ធ ៤ មិនមែនគន្ថៈ សង្ខារក្ខន្ធ ជាគន្ថៈក៏មាន មិនមែនគន្ថៈក៏មាន។ រូបក្ខន្ធ គន្ថៈ គប្បីដោតក្រង ខន្ធ ៤ គន្ថៈគប្បីដោតក្រងក៏មាន
ID: 637647214655635671
ទៅកាន់ទំព័រ៖