ព្រះត្រៃបិដក ភាគ ៨០
គន្ថៈមិនគប្បីដោតក្រងក៏មាន។ រូបក្ខន្ធ ប្រាសចាកគន្ថៈ ខន្ធ ៤ ប្រកបដោយគន្ថៈក៏មាន ប្រាសចាកគន្ថៈក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងឡើយ គន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈ ខន្ធ ៣ មិនគប្បីពោលថា ជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងទេ គន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈក៏មាន មិនគប្បីពោលថា គន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈក៏មាន សង្ខារក្ខន្ធ ជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងក៏មាន គន្ថៈគប្បីដោតក្រង តែមិនមែនគន្ថៈក៏មាន មិនគប្បីពោលថា ជាគន្ថៈ ទាំងគន្ថៈគប្បីដោតក្រងផង ថាគន្ថៈគប្បីដោតក្រង តែមិនមែនជាគន្ថៈផងក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជាគន្ថៈ ទាំងប្រកបដោយគន្ថៈផង ថាប្រកបដោយគន្ថៈ តែមិនមែនគន្ថៈផងឡើយ ខន្ធ ៣ មិនគប្បីពោលថា ជាគន្ថៈ ទាំងប្រកបដោយគន្ថៈទេ ប្រកបដោយគន្ថៈ តែមិនមែនគន្ថៈក៏មាន មិនគប្បីពោលថា ប្រកបដោយគន្ថៈ តែមិនមែនគន្ថៈក៏មាន សង្ខារក្ខន្ធ ជាគន្ថៈ ទាំងប្រកបដោយគន្ថៈក៏មាន ប្រកបដោយគន្ថៈ តែមិនមែនគន្ថៈក៏មាន មិនគប្បីពោលថា ជាគន្ថៈ ទាំងប្រកបដោយគន្ថៈផង ថាប្រកបដោយគន្ថៈ តែមិនមែនគន្ថៈផងក៏មាន។ រូបក្ខន្ធ ប្រាសចាកគន្ថៈ តែគន្ថៈគប្បីដោតក្រង
ID: 637647214872354438
ទៅកាន់ទំព័រ៖