ព្រះត្រៃបិដក ភាគ ៨០

ខន្ធ ៤ ប្រាសចាក​គន្ថៈ តែ​គន្ថៈ​គប្បី​ដោត​ក្រង​ក៏​មាន ប្រាសចាក​គន្ថៈ ទាំង​គន្ថៈ​មិន​គប្បី​ដោត​ក្រង​ក៏​មាន មិន​គប្បី​ពោល​ថា ប្រាសចាក​គន្ថៈ តែ​គន្ថៈ​គប្បី​ដោត​ក្រង​ផង ថា​ប្រាសចាក​គន្ថៈ ទាំង​គន្ថៈ​មិន​គប្បី​ដោត​ក្រង​ផង​ក៏​មាន។
 [៩១] ខន្ធ ៤ មិនមែន​ឱឃៈ។បេ។ មិនមែន​យោ​គៈ។បេ។ មិនមែន​នី​វរ​ណៈ សង្ខារក្ខន្ធ ជា​នី​វរ​ណៈ​ក៏​មាន មិនមែន​នី​វរ​ណៈ​ក៏​មាន។ រូបក្ខន្ធ ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ ខន្ធ ៤ ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ​ក៏​មាន មិនមែន​ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ​ក៏​មាន។ រូបក្ខន្ធ​ប្រាសចាក​នី​វរ​ណៈ ខន្ធ ៤ ប្រកបដោយ​នី​វរ​ណៈ​ក៏​មាន ប្រាសចាក​នី​វរ​ណៈ​ក៏​មាន ។ រូបក្ខន្ធ មិន​គប្បី​ពោល​ថា ជា​នី​វរ​ណៈ ទាំង​ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ​ឡើយ ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ តែ​មិនមែន​នី​វរ​ណៈ ខន្ធ ៣ មិន​គប្បី​ពោល​ថា ជា​នី​វរ​ណៈ ទាំង​ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ​ទេ ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ តែ​មិនមែន​នី​វរ​ណៈ​ក៏​មាន មិន​គប្បី​ពោល​ថា ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ ទាំង​មិនមែន​នី​វរ​ណៈ​ក៏​មាន សង្ខារក្ខន្ធ ជា​នី​វរ​ណៈ ទាំង​ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ​ក៏​មាន ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ តែ​មិនមែន​នី​វរ​ណៈ​ក៏​មាន មិន​គប្បី​ពោល​ថា ជា​នី​វរ​ណៈ​ទាំង​ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ​ផង ថា​ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ
ថយ | ទំព័រទី ១១៦ | បន្ទាប់
ID: 637647215110635665
ទៅកាន់ទំព័រ៖