ព្រះត្រៃបិដក ភាគ ៨០
តែមិនមែននីវរណៈផងក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈផង ថាប្រកបដោយនីវរណៈ តែមិនមែននីវរណៈផងឡើយ ខន្ធ ៣ មិនគប្បីពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈទេ ប្រកបដោយនីវរណៈ តែមិនមែននីវរណៈក៏មាន មិនគប្បីពោលថា ប្រកបដោយនីវរណៈ តែមិនមែននីវរណៈក៏មាន សង្ខារក្ខន្ធ ជានីវរណៈ ទាំងប្រកបដោយនីវរណៈក៏មាន ប្រកបដោយនីវរណៈ តែមិនមែននីវរណៈក៏មាន មិនគប្បីពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈផង ថាប្រកបដោយនីវរណៈ តែមិនមែននីវរណៈផងក៏មាន។ រូបក្ខន្ធ ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈ ខន្ធ ៤ ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈក៏មាន ប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈក៏មាន មិនគប្បីពោលថា ប្រាសចាកនីវរណៈ តែជាប្រយោជន៍ដល់នីវរណៈផង ថាប្រាសចាកនីវរណៈ ទាំងមិនជាប្រយោជន៍ដល់នីវរណៈផងក៏មាន។
[៩២] ខន្ធ ៤ មិនមែនបរាមាសៈ សង្ខារក្ខន្ធ ជាបរាមាសៈក៏មាន មិនមែនបរាមាសៈក៏មាន។ រូបក្ខន្ធ បរាមាសៈស្ទាបអង្អែល ខន្ធ ៤ បរាមាសៈស្ទាបអង្អែលក៏មាន បរាមាសៈមិនស្ទាបអង្អែលក៏មាន។ រូបក្ខន្ធ ប្រាសចាកបរាមាសៈ
ID: 637647215355791823
ទៅកាន់ទំព័រ៖