ព្រះត្រៃបិដក ភាគ ៨០
[៩៣] រូបក្ខន្ធ មិនមានអារម្មណ៍ ខន្ធ ៤ ប្រព្រឹត្តទៅជាមួយនឹងអារម្មណ៍។ ខន្ធ ៤ មិនមែនចិត្ត វិញ្ញាណក្ខន្ធ ជាចិត្ត។ ខន្ធ ៣ ជាចេតសិត ខន្ធ ២ មិនមែនចេតសិត។ ខន្ធ ៣ ប្រកបដោយចិត្ត រូបក្ខន្ធ ប្រាសចាកចិត្ត វិញ្ញាណក្ខន្ធ មិនគប្បីពោលថា ប្រកបដោយចិត្តផង ថាប្រាសចាកចិត្តផងឡើយ។ ខន្ធ ៣ ច្រឡំដោយចិត្ត រូបក្ខន្ធ ប្រាសចាកការច្រឡំដោយចិត្ត វិញ្ញាណក្ខន្ធ មិនគប្បីពោលថា ច្រឡំដោយចិត្តផង ថាប្រាសចាកការច្រឡំដោយចិត្តផងឡើយ។ ខន្ធ ៣ តាំងឡើងអំពីចិត្ត វិញ្ញាណក្ខន្ធ មិនបានតាំងឡើងអំពីចិត្ត រូបក្ខន្ធ តាំងឡើងអំពីចិត្តក៏មាន មិនតាំងឡើងអំពីចិត្តក៏មាន។ ខន្ធ ៣ កើតជាមួយនឹងចិត្ត វិញ្ញាណក្ខន្ធ មិនកើតជាមួយនឹងចិត្ត រូបក្ខន្ធ កើតជាមួយនឹងចិត្តក៏មាន មិនកើតជាមួយនឹងចិត្តក៏មាន។ ខន្ធ ៣ ប្រព្រឹត្តទៅតាមចិត្ត វិញ្ញាណក្ខន្ធ មិនប្រព្រឹត្តទៅតាមចិត្ត រូបក្ខន្ធ ប្រព្រឹត្តទៅតាមចិត្តក៏មាន មិនប្រព្រឹត្តទៅតាមចិត្តក៏មាន។ ខន្ធ ៣ ច្រឡំ ទាំងតាំងឡើងអំពីចិត្ត ខន្ធ ២ មិនច្រឡំ ទាំងមិនតាំងឡើងអំពីចិត្ត។ ខន្ធ ៣ ច្រឡំ ទាំងតាំងឡើង ទាំងកើតជាមួយនឹងចិត្ត
ID: 637647215765635752
ទៅកាន់ទំព័រ៖