ព្រះត្រៃបិដក ភាគ ៨០

ឆា្ងយ​អំពី​សញ្ញា​ជាអកុសល និង​អព្យាក្រឹត សញ្ញា​ជាអកុសល និង​អព្យាក្រឹត ឆា្ងយ​អំពី​សញ្ញា​ជាកុសល សញ្ញា​ជា​អព្យាក្រឹត ឆ្ងាយ​អំពី​សញ្ញា​ជាកុសល និង​អកុសល សញ្ញា​ជាកុសល និង​អកុសល ឆា្ងយ​អំពី​សញ្ញា​ជា​អព្យាក្រឹត សញ្ញា​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​ទុក្ខ ឆ្ងាយ​អំពី​សញ្ញា​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​សុខ​ផង ជា​អទុ​ក្ខម​សុខ​ផង សញ្ញា​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​សុខ​ផង ជា​អទុ​ក្ខម​សុខ​ផង ឆា្ងយ​អំពី​សញ្ញា​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​ទុក្ខ សញ្ញា​សម្បយុត្ត​ដោយ​វេទនា​ជា​សុខ ឆា្ងយ​អំពី​សញ្ញា​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​ទុក្ខ​ផង ជា​អទុ​ក្ខម​សុខ​ផង សញ្ញា​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​ទុក្ខ​ផង ជា​អទុ​ក្ខម​សុខ​ផង ឆ្ងាយ​អំពី​សញ្ញា​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​សុខ សញ្ញា​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​អទុ​ក្ខម​សុខ ឆ្ងាយ​អំពី​សញ្ញា​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​សុខ និង​ទុក្ខ សញ្ញា​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​សុខ និង​ទុក្ខ ឆ្ងាយ​អំពី​សញ្ញា​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​អទុ​ក្ខម​សុខ សញ្ញា​របស់​បុគ្គល​មិន​មាន​សមា​បតិ្ត ឆា្ងយ​អំពី​សញ្ញា​របស់​បុគ្គល​មាន​សមា​បតិ្ត សញ្ញា​របស់​បុគ្គល​មាន​សមាបត្តិ ឆ្ងាយ​អំពី​សញ្ញា​របស់​បុគ្គល​មិន​មាន​សមាបត្តិ សញ្ញា​ប្រកបដោយ​អាសវៈ
ថយ | ទំព័រទី ១២ | បន្ទាប់
ID: 637647155875610335
ទៅកាន់ទំព័រ៖