ព្រះត្រៃបិដក ភាគ ៨០
ខន្ធ ២ មិនច្រឡំ មិនតាំងឡើង មិនកើតជាមួយនឹងចិត្ត។ ខន្ធ ៣ ច្រឡំ ទាំងតាំងឡើង ទាំងប្រព្រឹត្តទៅតាមចិត្ត ខន្ធ ២ មិនច្រឡំ មិនតាំងឡើង មិនប្រព្រឹត្តទៅតាមចិត្ត។ ខន្ធ ៣ ជាខាងក្រៅ វិញ្ញាណក្ខន្ធ ជាខាងក្នុង រូបក្ខន្ធ ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន។ ខន្ធ ៤ មិនមែនឧបាទា រូបក្ខន្ធ ជាឧបាទាក៏មាន មិនមែនឧបាទាក៏មាន ជាឧបាទិន្នក៏មាន ជាអនុបាទិន្នក៏មាន។
[៩៤] ខន្ធ ៤ មិនមែនឧបាទាន សង្ខារក្ខន្ធ ជាឧបាទានក៏មាន មិនមែនឧបាទានក៏មាន។ រូបក្ខន្ធ ជាប្រយោជន៍ដល់ឧបាទាន ខន្ធ ៤ ជាប្រយោជន៍ដល់ឧបាទានក៏មាន មិនជាប្រយោជន៍ដល់ឧបាទានក៏មាន។ រូបក្ខន្ធ ប្រាសចាកឧបាទាន ខន្ធ ៤ ប្រកបដោយឧបាទានក៏មាន ប្រាសចាកឧបាទានក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានឡើយ ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទាន ខន្ធ ៣ មិនគប្បីពោលថា ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានទេ ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានក៏មាន មិនគប្បីពោលថា ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានក៏មាន សង្ខារក្ខន្ធ ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន
ID: 637647216020166913
ទៅកាន់ទំព័រ៖