ព្រះត្រៃបិដក ភាគ ៨០
ជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានក៏មាន មិនគប្បីពោលថា ជាឧបាទាន ទាំងជាប្រយោជន៍ដល់ឧបាទានផង ថាជាប្រយោជន៍ដល់ឧបាទាន តែមិនមែនឧបាទានផងក៏មាន។ រូបក្ខន្ធ មិនគប្បីពោលថា ជាឧបាទាន ទាំងប្រកបដោយឧបាទានផង ថាប្រកបដោយឧបាទាន តែមិនមែនឧបាទានឡើយ ខន្ធ ៣ មិនគប្បីពោលថា ជាឧបាទាន ទាំងប្រកបដោយឧបាទានទេ ប្រកបដោយឧបាទាន តែមិនមែនឧបាទានក៏មាន មិនគប្បីពោលថា ប្រកបដោយឧបាទាន តែមិនមែនឧបាទានក៏មាន សង្ខារក្ខន្ធជាឧបាទាន ទាំងប្រកបដោយឧបាទានក៏មាន ប្រកបដោយឧបាទាន តែមិនមែនឧបាទានក៏មាន មិនគប្បីពោលថា ជាឧបាទាន ទាំងប្រកបដោយឧបាទានផង ថាប្រកបដោយឧបាទាន តែមិនមែនឧបាទានផងក៏មាន។ រូបក្ខន្ធ ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន ខន្ធ ៤ ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានក៏មាន ប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន មិនគប្បីពោលថា ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានផង ថាប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទានផងក៏មាន ។
ID: 637647216250479389
ទៅកាន់ទំព័រ៖