ព្រះត្រៃបិដក ភាគ ៨០

 [៩៥] ខន្ធ ៤ មិនមែន​កិលេស សង្ខារក្ខន្ធ ជា​កិលេស​ក៏​មាន មិនមែន​កិលេស​ក៏​មាន។ រូបក្ខន្ធ គួរ​ដល់​សេចក្តី​សៅហ្មង ខន្ធ ៤ គួរ​ដល់​សេចក្តី​សៅហ្មង​ក៏​មាន មិន​គួរ​ដល់​សេចក្តី​សៅហ្មង​ក៏​មាន។ រូបក្ខន្ធ មិន​សៅហ្មង​ហើយ ខន្ធ ៤ សៅហ្មង​ហើយក៏​មាន មិន​សៅហ្មង​ហើយក៏​មាន។ រូបក្ខន្ធ ប្រាសចាក​កិលេស ខន្ធ ៤ ប្រកបដោយ​កិលេស​ក៏​មាន ប្រាសចាក​កិលេស​ក៏​មាន។ រូបក្ខន្ធ មិន​គប្បី​ពោល​ថា ជា​សេចក្តី​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង​ឡើយ គួរ​ដល់​សេចក្តី​សៅហ្មង តែ​មិនមែន​សេចក្តី​សៅហ្មង ខន្ធ ៣ មិន​គប្បី​ពោល​ថា ជា​សេចក្តី​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង​ទេ គួរ​ដល់​សេចក្តី​សៅហ្មង​តែ​មិនមែន​សេចក្តី​សៅហ្មង​ក៏​មាន មិន​គប្បី​ពោល​ថា គួរ​ដល់​សេចក្តី​សៅហ្មង តែ​មិនមែន​សេចក្តី​សៅហ្មង​ក៏​មាន សង្ខារក្ខន្ធ ជា​សេចក្តី​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង​ក៏​មាន គួរ​ដល់​សេចក្តី​សៅហ្មង តែ​មិនមែន​សេចក្តី​សៅហ្មង​ក៏​មាន មិន​គប្បី​ពោល​ថា ជា​សេចក្តី​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង​ផង ថា​គួរ​ដល់​សេចក្តី​សៅហ្មង តែ​មិនមែន​សេចក្តី​សៅហ្មង​ផង​ក៏​មាន។ រូបក្ខន្ធ មិន​គប្បី​ពោល​ថា ជា​សេចក្តី​សៅហ្មង ទាំង​សៅហ្មង​ហើយ​ផង ថា​សៅហ្មង​ហើយ តែ​មិនមែន​សេចក្តី​សៅហ្មង​ផង​ឡើយ
ថយ | ទំព័រទី ១២២ | បន្ទាប់
ID: 637647216507354342
ទៅកាន់ទំព័រ៖