ព្រះត្រៃបិដក ភាគ ៨០

ខន្ធ ៣ មិន​គប្បី​ពោល​ថា ជា​សេចក្តី​សៅហ្មង ទាំង​សៅហ្មង​ហើយ​ទេ សៅហ្មង​ហើយ តែ​មិនមែន​សេចក្តី​សៅហ្មង​ក៏​មាន មិន​គប្បី​ពោល​ថា សៅហ្មង​ហើយ តែ​មិនមែន​សេចក្តី​សៅហ្មង​ក៏​មាន សង្ខារក្ខន្ធ ជា​សេចក្តី​សៅហ្មង ទាំង​សៅហ្មង​ហើយក៏​មាន សៅហ្មង​ហើយ តែ​មិនមែន​សេចក្តី​សៅហ្មង​ក៏​មាន មិន​គប្បី​ពោល​ថា ជា​សេចក្តី​សៅហ្មង ទាំង​សៅហ្មង​ហើយ​ផង ថា​សៅហ្មង​ហើយ តែ​មិនមែន​សេចក្តី​សៅហ្មង​ផង​ក៏​មាន។ រូបក្ខន្ធ មិន​គប្បី​ពោល​ថា ជា​សេចក្តី​សៅហ្មង ទាំង​ប្រកបដោយ​សេចក្តី​សៅហ្មង​ផង ថា​ប្រកបដោយ​សេចក្តី​សៅហ្មង តែ​មិនមែន​សេចក្តី​សៅហ្មង​ផង​ឡើយ ខន្ធ ៣ មិន​គប្បី​ពោល​ថា ជា​សេចក្តី​សៅហ្មង ទាំង​ប្រកបដោយ​សេចក្តី​សៅហ្មង​ទេ ប្រកបដោយ​សេចក្តី​សៅហ្មង តែ​មិនមែន​សេចក្តី​សៅហ្មង​ក៏​មាន មិន​គប្បី​ពោល​ថា ប្រកបដោយ​សេចក្តី​សៅហ្មង តែ​មិនមែន​សេចក្តី​សៅហ្មង​ក៏​មាន សង្ខារក្ខន្ធ ជា​សេចក្តី​សៅហ្មង ទាំង​ប្រកបដោយ​សេចក្តី​សៅហ្មង​ក៏​មាន ប្រកបដោយ​សេចក្តី​សៅហ្មង តែ​មិនមែន​សេចក្តី​សៅហ្មង​ក៏​មាន មិន​គប្បី​ពោល​ថា
ថយ | ទំព័រទី ១២៣ | បន្ទាប់
ID: 637647216728918174
ទៅកាន់ទំព័រ៖