ព្រះត្រៃបិដក ភាគ ៨០
ជាសេចក្តីសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងផង ថាប្រកបដោយសេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងក៏មាន។ រូបក្ខន្ធ ប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មង ខន្ធ ៤ ប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មងក៏មាន ប្រាសចាកសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មងផង ថាប្រាសចាកសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងផងក៏មាន។
[៩៦] រូបក្ខន្ធ មិនគួរលះដោយទស្សនៈ ខន្ធ ៤ គួរលះដោយទស្សនៈក៏មាន មិនគួរលះដោយទស្សនៈក៏មាន។ រូបក្ខន្ធ មិនគួរលះដោយភាវនា ខន្ធ ៤ គួរលះដោយភាវនាក៏មាន មិនគួរលះដោយភាវនាក៏មាន។ រូបក្ខន្ធ មានហេតុមិនគួរលះដោយទស្សនៈ ខន្ធ ៤ មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុមិនគួរលះដោយទស្សនៈក៏មាន។ រូបក្ខន្ធ មានហេតុមិនគួរលះដោយភាវនា ខន្ធ ៤ មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយភាវនាក៏មាន។
ID: 637647216975791983
ទៅកាន់ទំព័រ៖