ព្រះត្រៃបិដក ភាគ ៨០

រូបក្ខន្ធ មិន​មាន​វិតក្កៈ ខន្ធ ៤ ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ​ក៏​មាន មិន​មាន​វិតក្កៈ​ក៏​មាន។ រូបក្ខន្ធ មិន​មាន​វិចារៈ ខន្ធ ៤ ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ​ក៏​មាន មិន​មាន​វិចារៈ​ក៏​មាន។ រូបក្ខន្ធ មិន​មាន​បីតិ ខន្ធ ៤ ប្រព្រឹត្តទៅ​ជាមួយនឹង​បីតិ​ក៏​មាន មិន​មាន​បីតិ​ក៏​មាន។ រូបក្ខន្ធ មិនកើត​ព្រមដោយ​បីតិ ខន្ធ ៤ កើត​ព្រមដោយ​បីតិ​ក៏​មាន មិនកើត​ព្រមដោយ​បីតិ​ក៏​មាន។ ខន្ធ ២ មិនកើត​ព្រមដោយ​សុខៈ ខន្ធ ៣ កើត​ព្រមដោយ​សុខៈ​ក៏​មាន មិនកើត​ព្រមដោយ​សុខៈ​ក៏​មាន។ ខន្ធ ២ មិនកើត​ព្រមដោយ​ឧបេក្ខា ខន្ធ ៣ កើត​ព្រមដោយ​ឧបេក្ខា​ក៏​មាន មិនកើត​ព្រមដោយ​ឧបេក្ខា​ក៏​មាន។ រូបក្ខន្ធ ជា​កាមាវចរ ខន្ធ ៤ ជា​កាមាវចរ​ក៏​មាន មិនមែន​កាមាវចរ​ក៏​មាន។ រូបក្ខន្ធ មិនមែន​រូបាវចរ ខន្ធ ៤ ជា​រូបាវចរ​ក៏​មាន មិនមែន​រូបាវចរ​ក៏​មាន។ រូបក្ខន្ធ មិនមែន​អរូបាវចរ ខន្ធ ៤ ជា​អរូបាវចរ​ក៏​មាន មិនមែន​អរូបាវចរ​ក៏​មាន។ រូបក្ខន្ធ ជា​បរិ​យា​បន្នៈ ខន្ធ ៤ ជា​បរិ​យា​បន្នៈ​ក៏​មាន ជា​អប​រិយា​បន្នៈ​ក៏​មាន។ រូបក្ខន្ធ​ជា​អនិយ្យានិកៈ ខន្ធ ៤
ថយ | ទំព័រទី ១២៥ | បន្ទាប់
ID: 637647217241261101
ទៅកាន់ទំព័រ៖