ព្រះត្រៃបិដក ភាគ ៨០

ហៅថា​រូបធាតុ​ក៏បាន នេះ​ហៅថា រូបាយតនៈ។ បណ្តា​អាយតនៈ​ទាំងនោះ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វា​យតនៈ តើ​ដូចម្តេច។ បឋវីធាតុ។បេ។ ហៅថា​ផោដ្ឋព្វ​ធាតុ​ក៏បាន នេះ​ហៅថា ផោដ្ឋព្វា​យតនៈ។ បណ្តា​អាយតនៈ​ទាំងនោះ ធម្មាយតនៈ តើ​ដូចម្តេច។ វេទនាខន្ធ សញ្ញាខន្ធ សង្ខារក្ខន្ធ ឬក៏​រូប​ណា ជា​អនិ​ទស្សនៈ ជា​អប្បដិឃៈ រាល់​បញ្ចូល​ក្នុង​ធម្មាយតនៈ ជា​អសង្ខតធាតុ។ បណ្តា​ខន្ធ​ទាំងនោះ វេទនាខន្ធ តើ​ដូចម្តេច។ វេទនាខន្ធ មាន​ប្រការ​មួយ បាន​ដល់​វេទនាខន្ធ ប្រកបដោយ​ផស្សៈ។បេ។ វេទនាខន្ធ មាន​ច្រើនប្រការ យ៉ាងនេះ​ឯង នេះ​ហៅថា វេទនាខន្ធ។ បណ្តា​ខន្ធ​ទាំងនោះ សញ្ញាខន្ធ តើ​ដូចម្តេច។ សញ្ញាខន្ធ​មាន​ប្រការ​មួយ បាន​ដល់ សញ្ញាខន្ធ ប្រកបដោយ​ផស្សៈ។បេ។ សញ្ញាខន្ធ មាន​ច្រើនប្រការ​យ៉ាងនេះ​ឯង នេះ​ហៅថា សញ្ញាខន្ធ។ បណ្តា​ខន្ធ​ទាំងនោះ សង្ខារក្ខន្ធ តើ​ដូចម្តេច។ សង្ខារក្ខន្ធ​មាន​ប្រការ​មួយ បាន​ដល់​សង្ខារក្ខន្ធ ប្រកបដោយ​ចិត្ត។បេ។ សង្ខារក្ខន្ធ មាន​ច្រើនប្រការ​យ៉ាងនេះ​ឯង នេះ​ហៅថា​សង្ខារក្ខន្ធ។ បណ្តា​ខន្ធ​ទាំងនោះ រូប ជា​អនិ​ទស្សនៈ ជា​អប្បដិឃៈ រាប់បញ្ចូល​ក្នុង​ធម្មាយតនៈ តើ​ដូចម្តេច។ ឥត្ថិន្រ្ទិយ។បេ។ កព​ឡិង្កា​រា​ហារ នេះ​ហៅថា រូប ជា​អនិ​ទស្សនៈ
ថយ | ទំព័រទី ១២៩ | បន្ទាប់
ID: 637647218284854344
ទៅកាន់ទំព័រ៖