ព្រះត្រៃបិដក ភាគ ៨០

ឆា្ងយ​អំពី​សញ្ញា​មិន​មាន​អាសវៈ សញ្ញា​មិន​មាន​អាសវៈ ឆា្ងយ​អំពី​សញ្ញា​ប្រកបដោយ​អាសវៈ នេះ​ហៅថា ទូ​រេ​សញ្ញា។ បណ្តា​សញ្ញា​ទាំងនោះ សនិ្ត​កេស​ញ្ញា តើ​ដូចម្តេច។ សញ្ញា​ជាអកុសល តាំងនៅ​ក្នុង​ទី​ជិត​នៃ​សញ្ញា​ជាអកុសល សញ្ញា​ជាកុសល តាំងនៅ​ក្នុង​ទី​ជិត​នៃ​សញ្ញា​ជាកុសល សញ្ញា​ជា​អព្យាក្រឹត តាំងនៅ​ក្នុង​ទី​ជិត​នៃ​សញ្ញា​ជា​អព្យាក្រឹត សញ្ញា​សម្បយុត្ត​ដោយ​វេទនា​ជា​ទុក្ខ តាំងនៅ​ក្នុង​ទី​ជិត​នៃ​សញ្ញា​សម្បយុត្ត​ដោយ​វេទនា​ជា​ទុក្ខ សញ្ញា​សម្បយុត្ត​ដោយ​វេទនា​ជា​សុខ តាំងនៅ​ក្នុង​ទី​ជិត​នៃ​សញ្ញា​សម្បយុត្ត​ដោយ​វេទនា​ជា​សុខ សញ្ញា​សម្បយុត្ត​ដោយ​វេទនា​ជា​អទុ​ក្ខម​សុខ តំា​ងនៅ​ក្នុង​ទី​ជិត​នៃ​សញ្ញា​សម្បយុត្ត​ដោយ​វេទនា​ជា​អទុ​ក្ខម​សុខ សញ្ញា​របស់​បុគ្គល​មិន​មាន​សមា​បតិ្ត តាំងនៅ​ក្នុង​ទី​ជិត​នៃ​សញ្ញា​របស់​បុគ្គល​មិន​មាន​សមា​បតិ្ត សញ្ញា​របស់​បុគ្គល​មាន​សមា​បតិ្ត តំា​ងនៅ​ក្នុង​ទី​ជិត​នៃ​សញ្ញា​របស់​បុគ្គល​មាន​សមា​បតិ្ត សញ្ញា​ប្រកបដោយ​អាសវៈ តំា​ងនៅ​ក្នុង​ទី​ជិត​នៃ​សញ្ញា​ប្រកបដោយ​អាសវៈ សញ្ញា​មិន​មាន​អាសវៈ តំា​ងនៅ​ក្នុង​ទី​ជិត​នៃ​សញ្ញា​មិន​មាន​អាសវៈ នេះ​ហៅថា សនិ្ត​កេស​ញ្ញា។ មួយទៀត ទូ​រេ​សញ្ញា បើ​ប្រៀបផ្ទឹម​នឹង​សញ្ញា​នោះៗ បណិ្ឌ​តគប្បី​ឃើញថា ដូច​សនិ្ត​កេស​ញ្ញា​ដែរ។
ថយ | ទំព័រទី ១៣ | បន្ទាប់
ID: 637647156066703511
ទៅកាន់ទំព័រ៖