ព្រះត្រៃបិដក ភាគ ៨០

ជា​អប្បដិឃៈ រាល់​បញ្ចូល​ក្នុង​ធម្មាយតនៈ។ បណ្តា​អាយតនៈ​ទាំងនោះ​អសង្ខតធាតុ តើ​ដូចម្តេច។ ការ​អស់​រាគៈ ការ​អស់​ទោសៈ ការ​អស់​មោហៈ នេះ​ហៅថា អសង្ខតធាតុ។ នេះ​ហៅថា ធម្មាយតនៈ។

ចប់ អភិធម្ម​ភា​ជនីយ។


 [១០១] អាយតនៈ ១២ គឺ ចក្ខា​យតនៈ រូបាយតនៈ។បេ។ មនាយតនៈ ធម្មាយតនៈ។ បណ្តា​អាយតនៈ ១២ អាយតនៈ ជាកុសល​ប៉ុន្មាន ជាអកុសល​ប៉ុន្មាន ជា​អព្យាក្រឹត​ប៉ុន្មាន។បេ។ ប្រកបដោយ​សត្រូវ​ប៉ុន្មាន មិន​មាន​សត្រូវ​ប៉ុន្មាន។
 [១០២] អាយតនៈ ១០ ជា​អព្យាក្រឹត អាយតនៈ ២ ជាកុសល​ក៏​មាន ជាអកុសល​ក៏​មាន ជា​អព្យាក្រឹត​ក៏​មាន។ អាយតនៈ ១០ មិន​គប្បី​ពោល​ថា ប្រកបដោយ​សុខវេទនា​ផង ថា ប្រកបដោយ​ទុក្ខវេទនា​ផង ថា​ប្រកបដោយ​អទុ​ក្ខម​សុខវេទនា​ផង​ឡើយ មនាយតនៈ ប្រកបដោយ​សុខវេទនា​ក៏​មាន ប្រកបដោយ​ទុក្ខវេទនា​ក៏​មាន ប្រកបដោយ​អទុ​ក្ខម​សុខវេទនា​ក៏​មាន ធម្មាយតនៈ ប្រកបដោយ​សុខវេទនា​ក៏​មាន ប្រកបដោយ​ទុក្ខវេទនា​ក៏​មាន ប្រកបដោយ​អទុ​ក្ខម​សុខវេទនា​ក៏​មាន មិន​គប្បី​ពោល​ថា
ថយ | ទំព័រទី ១៣០ | បន្ទាប់
ID: 637647218639541913
ទៅកាន់ទំព័រ៖