ព្រះត្រៃបិដក ភាគ ៨០
ប្រកបដោយសុខវេទនាផង ថាប្រកបដោយទុក្ខវេទនាផង ថាប្រកបដោយអទុក្ខមសុខវេទនាផងក៏មាន អាយតនៈ ១០ មិនមែនជាវិបាក ទាំងមិនមែនជាធម៌មានវិបាកជាប្រក្រតី អាយតនៈ ២ ជាវិបាកក៏មាន ជាធម៌មានវិបាកជាប្រក្រតីក៏មាន មិនមែនជាវិបាក ទាំងមិនមែនជាធម៌មានវិបាកជាប្រក្រតីក៏មាន។ អាយតនៈ ៥ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន សទ្ទាយតនៈ មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន អាយតនៈ ៤ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន អាយតនៈ ២ មានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទានក៏មាន មិនមានកម្មប្រកបដោយកិលេស មានតណ្ហាជាដើមកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន។ អាយតនៈ ១០ មិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង អាយតនៈ ២
ID: 637647218834073131
ទៅកាន់ទំព័រ៖