ព្រះត្រៃបិដក ភាគ ៨០

សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង​ក៏​មាន មិន​សៅហ្មង តែ​គួរ​ដល់​សេចក្តី​សៅហ្មង​ក៏​មាន មិន​សៅហ្មង ទាំង​មិន​គួរ​ដល់​សេចក្តី​សៅហ្មង​ក៏​មាន។ អាយតនៈ ១០ មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ មនាយតនៈ ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ ជាមួយនឹង​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ​ក៏​មាន ធម្មាយតនៈ ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ ជាមួយនឹង​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ក៏​មាន មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ​ក៏​មាន មិន​គប្បី​ពោល​ថា ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ ជាមួយនឹង​វិចារៈ​ផង ថា​មិន​មាន​វិតក្កៈ មានត្រឹមតែ​វិចារៈ​ផង ថា​មិន​មាន​វិតក្កៈ ទាំង​មិន​មាន​វិចារៈ​ផង​ក៏​មាន។ អាយតនៈ ១០ មិន​គប្បី​ពោល​ថា កើត​ព្រមដោយ​បីតិ​ផង ថា​កើត​ព្រមដោយ​សុខៈ​ផង ថា​កើត​ព្រមដោយ​ឧបេក្ខា​ផង​ឡើយ អាយតនៈ ២ កើត​ព្រមដោយ​បី​តី​ក៏​មាន កើត​ព្រមដោយ​សុខៈ​ក៏​មាន កើត​ព្រមដោយ​ឧបេក្ខា​ក៏​មាន មិន​គប្បី​ពោល​ថា កើត​ព្រមដោយ​បីតិ​ផង ថា​កើត​ព្រមដោយ​សុខៈ​ផង ថា​កើត​ព្រមដោយ​ឧបេក្ខា​ផង​ក៏​មាន។ អាយតនៈ ១០ មិន​គួរ​លះ​ដោយ​ទស្សនៈ ទាំង​មិន​គួរ​លះ​ដោយ​ភាវនា អាយតនៈ ២ គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន គួរ​លះ​ដោយ​ភាវនា​ក៏​មាន មិន​គួរ​លះ​ដោយ​ទស្សនៈ ទាំង​មិន​គួរ​លះ​ដោយ​ភាវនា​ក៏​មាន។ អាយតនៈ ១០ មានហេតុ​មិន​គួរ​លះ​ដោយ​ទស្សនៈ ទាំង​មិន​គួរ​លះ​ដោយ​ភាវនា អាយតនៈ ២
ថយ | ទំព័រទី ១៣២ | បន្ទាប់
ID: 637647219038291917
ទៅកាន់ទំព័រ៖