ព្រះត្រៃបិដក ភាគ ៨០
មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយទស្សនៈ ទាំងមិនគួរលះដោយភាវនាក៏មាន។ អាយតនៈ ១០ មិនដល់នូវការសន្សំកពូនឡើង ទាំងមិនមែនមិនដល់នូវការសន្សំកពូនឡើង អាយតនៈ ២ ដល់នូវការសន្សំកពូនឡើងក៏មាន មិនដល់នូវការសន្សំកពូនឡើងក៏មាន មិនដល់នូវការសន្សំកពូនឡើង ទាំងមិនមែនមិនដល់នូវការសន្សំកពូនឡើងក៏មាន។ អាយតនៈ ១០ មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គល អាយតនៈ ២ ជារបស់សេក្ខបុគ្គលក៏មាន ជារបស់អសេក្ខបុគ្គលក៏មាន មិនមែនជារបស់សេក្ខបុគ្គល ទាំងមិនមែនជារបស់អសេក្ខបុគ្គលក៏មាន។ អាយតនៈ ១០ មានសភាពតូចឆ្មារ អាយតនៈ ២ មានសភាពតូចឆ្មារក៏មាន ដល់នូវសភាពធំក៏មាន ប្រមាណមិនបានក៏មាន។ អាយតនៈ ១០ មិនមានអារម្មណ៍អាយតនៈ ២ មានអារម្មណ៍តូចឆ្មារក៏មាន មានអារម្មណ៍ដល់នូវសភាពធំក៏មាន មានអារម្មណ៍ប្រមាណមិនបានក៏មាន មិនគប្បីពោលថា មានអារម្មណ៍តូចឆ្មារផង ថាមានអារម្មណ៍ដល់នូវសភាពធំផង ថាមានអារម្មណ៍ប្រមាណមិនបានផងក៏មាន។ អាយតនៈ ១០ ជាកណ្តាល អាយតនៈ ២ ថោកទាបក៏មាន កណ្តាលក៏មាន ឧត្តមក៏មាន។ អាយតនៈ ១០ មិនទៀង អាយតនៈ ២ មានសភាពខុស និងទៀងក៏មាន មានសភាពត្រូវ និងទៀងក៏មាន មិនទៀងក៏មាន។ អាយតនៈ ១០ មិនមានអារម្មណ៍ អាយតនៈ ២
ID: 637647219306729547
ទៅកាន់ទំព័រ៖