ព្រះត្រៃបិដក ភាគ ៨០
មានមគ្គជាអារម្មណ៍ក៏មាន មានមគ្គជាហេតុក៏មាន មានមគ្គជាអធិបតីក៏មាន មិនគប្បីពោលថា មានមគ្គជាអារម្មណ៍ផង ថាមានមគ្គជាហេតុផង ថាមានមគ្គជាអធិបតីផងក៏មាន។ អាយតនៈ ៥ កើតហើយក៏មាន ប្រុងនឹងកើត តែមិនគប្បីពោលថា មិនទាន់កើតក៏មាន សទ្ទាយតនៈ កើតហើយក៏មាន មិនទាន់កើត តែមិនគប្បីពោលថា ប្រុងនឹងកើតក៏មាន អាយតនៈ ៥ កើតហើយក៏មាន មិនទាន់កើតក៏មាន ប្រុងនឹងកើតក៏មាន ធម្មាយតនៈ កើតហើយក៏មាន មិនទាន់កើតក៏មាន ប្រុងនឹងកើតក៏មាន មិនគប្បីពោលថា កើតហើយផង ថាមិនទាន់កើតផង ថាប្រុងនឹងកើតផងក៏មាន។ អាយតនៈ ១១ ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន ធម្មាយតនៈ ជាអតីតក៏មាន ជាអនាគតក៏មាន ជាបច្ចុប្បន្នក៏មាន មិនគប្បីពោលថា ជាអតីតផង ថាជាអនាគតផង ថាជាបច្ចុប្បន្នផងក៏មាន។ អាយតនៈ ១០ មិនមានអារម្មណ៍ អាយតនៈ ២ មានអារម្មណ៍ជាអតីតក៏មាន មានអារម្មណ៍ជាអនាគតក៏មាន មានអារម្មណ៍ជាបច្ចុប្បន្នក៏មាន មិនគប្បីពោលថា មានអារម្មណ៍ជាអតីតផង ថាមានអារម្មណ៍ជាអនាគតផង ថាមានអារម្មណ៍ជាបច្ចុប្បន្នផងក៏មាន ជាខាងក្នុងក៏មាន ជាខាងក្រៅក៏មាន ជាខាងក្នុង និងខាងក្រៅក៏មាន។ អាយតនៈ ១០ មិនមានអារម្មណ៍ អាយតនៈ ២
ID: 637647219502979340
ទៅកាន់ទំព័រ៖