ព្រះត្រៃបិដក ភាគ ៨០

មាន​អារម្មណ៍​ខាងក្នុង​ក៏​មាន មាន​អារម្មណ៍​ខាងក្រៅ​ក៏​មាន មាន​អារម្មណ៍​ទាំង​ខាងក្នុង ទាំង​ខាងក្រៅ​ក៏​មាន មិន​គប្បី​ពោល​ថា មាន​អារម្មណ៍​ខាងក្នុង​ផង ថា​មាន​អារម្មណ៍​ខាងក្រៅ​ផង ថា​មាន​អារម្មណ៍​ទាំង​ខាងក្នុង ទាំង​ខាងក្រៅ​ផង​ក៏​មាន។ រូបាយតនៈ ប្រកបដោយ​ការ​ឃើញ ទាំង​ប្រកបដោយ​ការ​ប៉ះពាល់ អាយតនៈ ៩ មិន​ប្រកបដោយ​ការ​ឃើញ តែ​ប្រកបដោយ​ការ​ប៉ះពាល់ អាយតនៈ ២ មិន​ប្រកបដោយ​ការ​ឃើញ ទាំង​មិន​ប្រកបដោយ​ការ​ប៉ះពាល់។
 [១០៣] អាយតនៈ ១១ មិនមែន​ហេតុ ធម្មាយតនៈ ជាហេតុ​ក៏​មាន មិនមែន​ហេតុ​ក៏​មាន។ អាយតនៈ ១០ មិន​មានហេតុ អាយតនៈ ២ ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ក៏​មាន មិន​មានហេតុ​ក៏​មាន។ អាយតនៈ ១០ ប្រាសចាក​ហេតុ អាយតនៈ ២ ប្រកបដោយ​ហេតុ​ក៏​មាន ប្រាសចាក​ហេតុ​ក៏​មាន។ អាយតនៈ ១០ មិន​គប្បី​ពោល​ថា ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ផង ថា​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ តែ​មិនមែន​ហេតុ​ផង​ឡើយ មនាយតនៈ មិន​គប្បី​ពោល​ថា ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ទេ ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ តែ​មិនមែន​ហេតុ​ក៏​មាន មិន​គប្បី​ពោល​ថា ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ តែ​មិនមែន​ហេតុ​ក៏​មាន ធម្មាយតនៈ ជាហេតុ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ​ក៏​មាន ប្រព្រឹត្តទៅ​ជាមួយនឹង​ហេតុ តែ​មិនមែន​ហេតុ​ក៏​មាន មិន​គប្បី​ពោល​ថា
ថយ | ទំព័រទី ១៣៥ | បន្ទាប់
ID: 637647219733291867
ទៅកាន់ទំព័រ៖