ព្រះត្រៃបិដក ភាគ ៨០
ជាហេតុ ទាំងប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាប្រព្រឹត្តទៅជាមួយនឹងហេតុ តែមិនមែនហេតុផងក៏មាន។ អាយតនៈ ១០ មិនគប្បីពោលថា ជាហេតុ ទាំងប្រកបដោយហេតុផង ថាប្រកបដោយហេតុ តែមិនមែនហេតុផងឡើយ មនាយតនៈ មិនគប្បីពោលថា ជាហេតុ ទាំងប្រកបដោយហេតុទេ ប្រកបដោយហេតុ តែមិនមែនហេតុក៏មាន មិនគប្បីពោលថា ប្រកបដោយហេតុ តែមិនមែនហេតុក៏មាន ធម្មាយតនៈ ជាហេតុ ទាំងប្រកបដោយហេតុក៏មាន ប្រកបដោយហេតុ តែមិនមែនហេតុក៏មាន មិនគប្បីពោលថា ជាហេតុ ទាំងប្រកបដោយហេតុផង ថាប្រកបដោយហេតុ តែមិនមែនហេតុផងក៏មាន។ អាយតនៈ ១០ មិនមែនហេតុ ទាំងមិនមានហេតុ មនាយតនៈ មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមែនហេតុ ទាំងមិនមានហេតុក៏មាន ធម្មាយតនៈ មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុក៏មាន មិនមែនហេតុ ទាំងមិនមានហេតុក៏មាន មិនគប្បីពោលថា មិនមែនហេតុ តែប្រព្រឹត្តទៅជាមួយនឹងហេតុផង ថាមិនមែនហេតុ ទាំងមិនមានហេតុផងក៏មាន។
[១០៤] អាយតនៈ ១១ ប្រព្រឹត្តទៅជាមួយនឹងបច្ច័យ ធម្មាយតនៈ ប្រព្រឹត្តទៅជាមួយនឹងបច្ច័យក៏មាន មិនមានបច្ច័យក៏មាន។ អាយតនៈ ១១ មានបច្ច័យតាក់តែង ធម្មាយតនៈ មានបច្ច័យតាក់តែងក៏មាន ឥតមានបច្ច័យតាក់តែងក៏មាន។ អាយតនៈ ១១ មិនប្រកបដោយការឃើញ
ID: 637647219969073066
ទៅកាន់ទំព័រ៖