ព្រះត្រៃបិដក ភាគ ៨០

រូបាយតនៈ ប្រកបដោយ​ការ​ឃើញ។ អាយតនៈ ១០ ប្រកបដោយ​ការ​ប៉ះពាល់ អាយតនៈ ២ មិន​ប្រកបដោយ​ការ​ប៉ះពាល់។ អាយតនៈ ១០ មាន​រូប មនាយតនៈ មិន​មាន​រូប ធម្មាយតនៈ មាន​រូប​ក៏​មាន ឥត​រូប​ក៏​មាន។ អាយតនៈ ១០ ជា​លោកិយ អាយតនៈ ២ ជា​លោកិយ​ក៏​មាន ជា​លោកុត្តរ​ក៏​មាន។ គប្បី​ដឹង​ដោយ​វិញ្ញាណ​ណាមួយ​ក៏​មាន មិន​គប្បី​ដឹង​ដោយ​វិញ្ញាណ​ណាមួយ​ក៏​មាន។
 [១០៥] អាយតនៈ ១១ មិនមែន​អាសវៈ ធម្មាយតនៈ ជា​អាសវៈ​ក៏​មាន មិនមែន​អាសវៈ​ក៏​មាន។ អាយតនៈ ១០ ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ អាយតនៈ ២ ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ក៏​មាន មិន​មាន​អាសវៈ​ក៏​មាន។ អាយតនៈ ១០ ប្រាសចាក​អាសវៈ អាយតនៈ ២ ប្រកបដោយ​អាសវៈ​ក៏​មាន ប្រាសចាក​អាសវៈ​ក៏​មាន។ អាយតនៈ ១០ មិន​គប្បី​ពោល​ថា ជា​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ឡើយ ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ តែ​មិនមែន​អាសវៈ មនាយតនៈ មិន​គប្បី​ពោល​ថា ជា​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ទេ ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ តែ​មិនមែន​អាសវៈ​ក៏​មាន មិន​គប្បី​ពោល​ថា ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ តែ​មិនមែន​អាសវៈ​ក៏​មាន ធម្មាយតនៈ ជា​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ក៏​មាន ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ តែ​មិនមែន​អាសវៈ​ក៏​មាន មិន​គប្បី​ពោល​ថា ជា​អាសវៈ ទាំង​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ផង
ថយ | ទំព័រទី ១៣៧ | បន្ទាប់
ID: 637647220200794933
ទៅកាន់ទំព័រ៖