ព្រះត្រៃបិដក ភាគ ៨០

ថា ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ តែ​មិនមែន​អាសវៈ​ផង​ក៏​មាន។ អាយតនៈ ១០ មិន​គប្បី​ពោល​ថា ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ​ផង ថា​ប្រកបដោយ​អាសវៈ តែ​មិនមែន​អាសវៈ​ផង​ឡើយ មនាយតនៈ មិន​គប្បី​ពោល​ថា ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ​ទេ ប្រកបដោយ​អាសវៈ តែ​មិនមែន​អាសវៈ​ក៏​មាន មិន​គប្បី​ពោល​ថា ប្រកបដោយ​អាសវៈ តែ​មិនមែន​អាសវៈ​ក៏​មាន ធម្មាយតនៈ ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ​ក៏​មាន ប្រកបដោយ​អាសវៈ តែ​មិនមែន​អាសវៈ​ក៏​មាន មិន​គប្បី​ពោល​ថា ជា​អាសវៈ ទាំង​ប្រកបដោយ​អាសវៈ​ផង ថា ប្រកបដោយ​អាសវៈ តែ​មិនមែន​អាសវៈ​ផង​ក៏​មាន។ អាយតនៈ ១០ ប្រាសចាក​អាសវៈ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ អាយតនៈ ២ ប្រាសចាក​អាសវៈ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ក៏​មាន ប្រាសចាក​អាសវៈ ទាំង​មិន​មាន​អាសវៈ​ក៏​មាន មិន​គប្បី​ពោល​ថា ប្រាសចាក​អាសវៈ តែ​ប្រព្រឹត្តទៅ​ជាមួយនឹង​អាសវៈ​ផង ថា​ប្រាសចាក​អាសវៈ ទាំង​មិន​មាន​អាសវៈ​ផង​ឡើយ។
 [១០៦] អាយតនៈ ១១ មិនមែន​សញ្ញោជនៈ ធម្មាយតនៈ ជា​សញ្ញោជនៈ​ក៏​មាន មិនមែន​សញ្ញោជនៈ​ក៏​មាន។ អាយតនៈ ១០ ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ អាយតនៈ ២ ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ក៏​មាន មិនមែន​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ក៏​មាន។ អាយតនៈ ១០
ថយ | ទំព័រទី ១៣៨ | បន្ទាប់
ID: 637647220446417118
ទៅកាន់ទំព័រ៖