ព្រះត្រៃបិដក ភាគ ៨០

ប្រាសចាក​សញ្ញោជនៈ អាយតនៈ ២ ប្រកបដោយ​សញ្ញោជនៈ​ក៏​មាន ប្រាសចាក​សញ្ញោជនៈ​ក៏​មាន។ អាយតនៈ ១០ មិន​គប្បី​ពោល​ថា ជា​សញ្ញោជនៈ ទាំង​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ឡើយ ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ តែ​មិនមែន​សញ្ញោជនៈ មនាយតនៈ មិន​គប្បី​ពោល​ថា ជា​សញ្ញោជនៈ ទាំង​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ទេ ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ តែ​មិនមែន​សញ្ញោជនៈ​ក៏​មាន ធម្មាយតនៈ ជា​សញ្ញោជនៈ ទាំង​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ក៏​មាន ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ តែ​មិនមែន​សញ្ញោជនៈ​ក៏​មាន មិន​គប្បី​ពោល​ថា ជា​សញ្ញោជនៈ ទាំង​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ផង ថា​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ តែ​មិនមែន​សញ្ញោជនៈ​ផង​ក៏​មាន។ អាយតនៈ១០ មិន​គប្បី​ពោល​ថា ជា​សញ្ញោជនៈ ទាំង​ប្រកបដោយ​សញ្ញោជនៈ​ផង ថា​ប្រកបដោយ​សញ្ញោជនៈ តែ​មិនមែន​សញ្ញោជនៈ​ផង​ឡើយ មនាយតនៈ មិន​គប្បី​ពោល​ថា ជា​សញ្ញោជនៈ ទាំង​ប្រកបដោយ​សញ្ញោជនៈ​ទេ ប្រកបដោយ​សញ្ញោជនៈ តែ​មិនមែន​សញ្ញោជនៈ​ក៏​មាន មិន​គប្បី​ពោល​ថា ប្រកបដោយ​សញ្ញោជនៈ តែ​មិនមែន​សញ្ញោជនៈ​ក៏​មាន ធម្មាយតនៈ ជា​សញ្ញោជនៈ ទាំង​ប្រកបដោយ​សញ្ញោជនៈ​ក៏​មាន ប្រកបដោយ​សញ្ញោជនៈ តែ​មិនមែន​សញ្ញោជនៈ​ក៏​មាន
ថយ | ទំព័រទី ១៣៩ | បន្ទាប់
ID: 637647220646729746
ទៅកាន់ទំព័រ៖