ព្រះត្រៃបិដក ភាគ ៨០

 [២០] បណ្តា​ខន្ធ​ទាំងនោះ សង្ខារក្ខន្ធ តើ​ដូចម្តេច។ សង្ខារ​ទាំងឡាយ​ណាមួយ ជា​អតីត អនាគត បច្ចុប្បន្ន ដែល​ជា​អជ្ឈត្ត​សង្ខា​រកី្ត ពហិ​ទ្ធា​សង្ខា​រកី្ត ឱឡារិក​សង្ខា​រកី្ត សុខុម​សង្ខា​រកី្ត ហីន​សង្ខា​រកី្ត បណីត​សង្ខារក្ខន្ធ ទូ​រេ​សង្ខារ​ក្តី សន្តិ​កេស​ង្ខា​រក្តី នេះ​ហៅថា សង្ខារក្ខន្ធ ព្រោះ​ប្រមូល​រួបរួម​នូវ​សង្ខារក្ខន្ធ​នោះ ក្នុង​ទី​ជាមួយ​គា្ន។
 [២១] បណ្តា​សង្ខារ​ទាំងនោះ សង្ខារ​ជា​អតីត តើ​ដូចម្តេច។ សង្ខារ​ទាំងឡាយ​ណា កន្លងទៅ រលត់​ទៅ បា្រ​សទៅ ប្រែប្រួល​ទៅ អស់​ទៅ បាត់បង់​ទៅ កើត​ហើយ​បា្រ​សទៅ​វិញ ជា​អតីត សង្គ្រោះ​ដោយ​ចំណែក​ជា​អតីត បាន​ដល់ ចេតនា​កើតអំពី​ចក្ខុ​សម្ផ័​ស្ស ចេតនា​កើតអំពី​សោ​តសម្ផ័​ស្ស ចេតនា​កើតអំពី​ឃាន​សម្ផ័​ស្ស ចេតនា​កើតអំពី​ជិវ្ហា​សម្ផ័​ស្ស ចេតនា​កើតអំពី​កា​យស​ម្ផ័ស្ស ចេតនា​កើតអំពី​មនោ​សម្ផ័​ស្ស នេះ​ហៅថា សង្ខារ​ជា​អតីត។ បណ្តា​សង្ខារ​ទាំងនោះ សង្ខារ​ជា​អនាគត តើ​ដូចម្តេច។ សង្ខារ​ទាំងឡាយ​ណា មិនទាន់​កើត មិនទាន់​មាន មិនទាន់​ដុះដាល មិនទាន់​វិល​មក មិនទាន់​ត្រឡប់​មក មិន​ទាន់​បា្រ​កដ មិនទាន់​លេចឡើង មិនទាន់​ដុះឡើង មិនទាន់​តាំង​ឡើង មិនទាន់​ស្ទុះឡើង ជា​អនាគត សង្គ្រោះ​ដោយ​ចំណែក​ជា​អនាគត បាន​ដល់​ចេតនា​កើតអំពី​ចក្ខុ​សម្ផ័​ស្ស។បេ។ ចេតនា​កើតអំពី​មនោ​សម្ផ័​ស្ស នេះ​ហៅថា សង្ខារ​ជា​អនាគត។ បណ្តា​សង្ខារ​ទាំងនោះ សង្ខារ​ជា​បច្ចុប្បន្ន តើ​ដូចម្តេច។ សង្ខារ​ទាំងឡាយ​ណា កំពុង​កើត កំពុង​មាន កំពុង​ដុះដាល កំពុង​វិល​មក
ថយ | ទំព័រទី ១៤ | បន្ទាប់
ID: 637647156377953409
ទៅកាន់ទំព័រ៖