ព្រះត្រៃបិដក ភាគ ៨០

មិន​គប្បី​ពោល​ថា ជា​សញ្ញោជនៈ ទាំង​ប្រកបដោយ​សញ្ញោជនៈ​ផង ថា​ប្រកបដោយ​សញ្ញោជនៈ តែ​មិនមែន​ជា​សញ្ញោជនៈ​ផង​ក៏​មាន។ អាយតនៈ ១០ ប្រាសចាក​សញ្ញោជនៈ តែ​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ អាយតនៈ ២ ប្រាសចាក​សញ្ញោជនៈ តែ​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ក៏​មាន ប្រាសចាក​សញ្ញោជនៈ ទាំង​មិនជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ក៏​មាន មិន​គប្បី​ពោល​ថា ប្រាសចាក​សញ្ញោជនៈ តែ​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ផង ថា​ប្រាសចាក​សញ្ញោជនៈ តែ​មិនមែន​ជា​ប្រយោជន៍​ដល់​សញ្ញោជនៈ​ផង​ក៏​មាន។
 [១០៧] អាយតនៈ ១១ មិនមែន​គន្ថៈ ធម្មាយតនៈ ជា​គន្ថៈ​ក៏​មាន មិនមែន​គន្ថៈ​ក៏​មាន។ អាយតនៈ ១០ គន្ថៈ​គប្បី​ដោត​ក្រង អាយតនៈ ២ គន្ថៈ​គប្បី​ដោត​ក្រង​ក៏​មាន មិន​គប្បី​ដោត​ក្រង​ក៏​មាន។ អាយតនៈ ១០ ប្រាសចាក​គន្ថៈ អាយតនៈ ២ ប្រកបដោយ​គន្ថៈ​ក៏​មាន ប្រាសចាក​គន្ថៈ​ក៏​មាន។ អាយតនៈ ១០ មិន​គប្បី​ពោល​ថា ជា​គន្ថៈ ទាំង​គន្ថៈ​គប្បី​ដោត​ក្រង​ឡើយ គន្ថៈ​គប្បី​ដោត​ក្រង តែ​មិនមែន​គន្ថៈ មនាយតនៈ មិន​គប្បី​ពោល​ថា ជា​គន្ថៈ ទាំង​គន្ថៈ​គប្បី​ដោត​ក្រង​ទេ គន្ថៈ​គប្បី​ដោត​ក្រង តែ​មិនមែន​គន្ថៈ​ក៏​មាន មិន​គប្បី​ពោល​ថា គន្ថៈ​គប្បី​ដោត​ក្រង តែ​មិនមែន​គន្ថៈ​ក៏​មាន ធម្មាយតនៈ ជា​គន្ថៈ ទាំង​គន្ថៈ​គប្បី​ដោត​ក្រង​ក៏​មាន គន្ថៈ​គប្បី​ដោត​ក្រង តែ​មិនមែន​គន្ថៈ​ក៏​មាន មិន​គប្បី​ពោល​ថា
ថយ | ទំព័រទី ១៤០ | បន្ទាប់
ID: 637647220864073568
ទៅកាន់ទំព័រ៖