ព្រះត្រៃបិដក ភាគ ៨០

ជា​គន្ថៈ ទាំង​គន្ថៈ​គប្បី​ដោត​ក្រង​ផង ថា​គន្ថៈ​គប្បី​ដោត​ក្រង តែ​មិនមែន​គន្ថៈ​ផង​ក៏​មាន។ អាយតនៈ ១០ មិន​គប្បី​ពោល​ថា ជា​គន្ថៈ ទាំង​ប្រកបដោយ​គន្ថៈ​ផង ថា​ប្រកបដោយ​គន្ថៈ តែ​មិនមែន​គន្ថៈ​ផង​ឡើយ មនាយតនៈ មិន​គប្បី​ពោល​ថា ជា​គន្ថៈ ទាំង​ប្រកបដោយ​គន្ថៈ​ទេ ប្រកបដោយ​គន្ថៈ តែ​មិនមែន​គន្ថៈ​ក៏​មាន មិន​គប្បី​ពោល​ថា ប្រកបដោយ​គន្ថៈ តែ​មិនមែន​គន្ថៈ​ក៏​មាន ធម្មាយតនៈ ជា​គន្ថៈ ទាំង​ប្រកបដោយ​គន្ថៈ​ក៏​មាន ប្រកបដោយ​គន្ថៈ តែ​មិនមែន​គន្ថៈ​ក៏​មាន មិន​គប្បី​ពោល​ថា ជា​គន្ថៈ ទាំង​ប្រកបដោយ​គន្ថៈ​ផង ថា​ប្រកបដោយ​គន្ថៈ តែ​មិនមែន​គន្ថៈ​ផង​ក៏​មាន។ អាយតនៈ ១០ ប្រាសចាក​គន្ថៈ តែ​គន្ថៈ​គប្បី​ដោត​ក្រង អាយតនៈ ២ ប្រាសចាក​គន្ថៈ តែ​គន្ថៈ​គប្បី​ដោត​ក្រង​ក៏​មាន ប្រាសចាក​គន្ថៈ ទាំង​គន្ថៈ​មិន​គប្បី​ដោត​ក្រង​ក៏​មាន មិន​គប្បី​ពោល​ថា ប្រាសចាក​គន្ថៈ តែ​គន្ថៈ​គប្បី​ដោត​ក្រង​ផង ថា​ប្រាសចាក​គន្ថៈ ទាំង​គន្ថៈ​មិន​គប្បី​ដោត​ក្រង​ផង​ឡើយ។
 [១០៨] អាយតនៈ ១១ មិនមែន​ឱឃៈ។បេ។ មិនមែន​យោ​គៈ។បេ។ មិនមែន​នី​វរ​ណៈ ធម្មាយតនៈ ជា​នី​វរ​ណៈ​ក៏​មាន មិនមែន​នី​វរ​ណៈ​ក៏​មាន។ អាយតនៈ ១០ ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ អាយតនៈ ២ ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ​ក៏​មាន មិនជា​ប្រយោជន៍​ដល់​នី​វរ​ណៈ​ក៏​មាន។ អាយតនៈ ១០ ប្រាសចាក​នី​វរ​ណៈ អាយតនៈ ២
ថយ | ទំព័រទី ១៤១ | បន្ទាប់
ID: 637647221172666893
ទៅកាន់ទំព័រ៖