ព្រះត្រៃបិដក ភាគ ៨០
ប្រកបដោយនីវរណៈក៏មាន ប្រាសចាកនីវរណៈក៏មាន។ អាយតនៈ ១០ មិនគប្បីពោលថា ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈទេ ជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈ មនាយតនៈ មិនគប្បីពោលថា ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈឡើយ ជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈក៏មាន មិនគប្បីពោលថា ជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈក៏មាន ធម្មាយតនៈ ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈក៏មាន ជាប្រយោជន៍ដល់នីវរណៈ តែមិនមែននីវរណៈក៏មាន មិនគប្បីពោលថា ជានីវរណៈ ទាំងជាប្រយោជន៍ដល់នីវរណៈផង ថាជាប្រយោជន៍ដល់នីវរណៈ តែមិនមែនជានីវរណៈផងក៏មាន។ អាយតនៈ ១០ មិនគប្បីពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈផង ថាប្រកបដោយនីវរណៈ តែមិនមែននីវរណៈផងឡើយ មនាយតនៈ មិនគប្បីពោលថា ជានីវរណៈ ទាំងប្រកបដោយនីវរណៈទេ ប្រកបដោយនីវរណៈ តែមិនមែននីវរណៈក៏មាន មិនគប្បីពោលថា ប្រកបដោយនីវរណៈ តែមិនមែននីវរណៈក៏មាន ធម្មាយតនៈ ជានីវរណៈ ទាំងប្រកបដោយនីវរណៈក៏មាន ប្រកបដោយនីវរណៈ តែមិនមែននីវរណៈក៏មាន មិនគប្បីពោលថា
ID: 637647221374385736
ទៅកាន់ទំព័រ៖