ព្រះត្រៃបិដក ភាគ ៨០

ជា​នី​វរ​ណៈ ទាំង​ប្រកបដោយ​នី​វរ​ណៈ​ផង ថា​ប្រកបដោយ​នី​វរ​ណៈ តែ​មិនមែន​ជា​នី​វរ​ណៈ​ផង​ក៏​មាន។ អាយតនៈ ១០ ប្រាសចាក​នី​វរ​ណៈ តែ​ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ អាយតនៈ ២ ប្រាសចាក​នី​វរ​ណៈ តែ​ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ​ក៏​មាន ប្រាសចាក​នី​វរ​ណៈ ទាំង​មិនជា​ប្រយោជន៍​ដល់​នី​វរ​ណៈ​ក៏​មាន មិន​គប្បី​ពោល​ថា ប្រាសចាក​នី​វរ​ណៈ តែ​ជា​ប្រយោជន៍​ដល់​នី​វរ​ណៈ​ផង ថា​ប្រាសចាក​នី​វរ​ណៈ ទាំង​មិនជា​ប្រយោជន៍​ដល់​នី​វរ​ណៈ​ផង​ក៏​មាន។
 [១០៩] អាយតនៈ ១១ មិនមែន​បរា​មា​សៈ​ទេ ធម្មាយតនៈ ជា​បរា​មា​សៈ​ក៏​មាន មិនមែន​បរា​មា​សៈ​ក៏​មាន។ អាយតនៈ ១០ បរា​មា​សៈ​ស្ទាបអង្អែល អាយតនៈ ២ បរា​មា​សៈ​ស្ទាបអង្អែល​ក៏​មាន បរា​មា​សៈ​មិន​ស្ទាបអង្អែល​ក៏​មាន។ អាយតនៈ ១០ ប្រាសចាក​បរា​មា​សៈ មនាយតនៈ​ប្រកបដោយ​បរា​មា​សៈ​ក៏​មាន ប្រាសចាក​បរា​មា​សៈ​ក៏​មាន ធម្មាយតនៈ ប្រកបដោយ​បរា​មា​សៈ​ក៏​មាន ប្រាសចាក​បរា​មា​សៈ​ក៏​មាន មិន​គប្បី​ពោល​ថា ប្រកបដោយ​បរា​មា​សៈ​ផង ថា​ប្រាសចាក​បរា​មា​សៈ​ផង​ក៏​មាន។ អាយតនៈ ១០ មិន​គប្បី​ពោល​ថា ជា​បរា​មា​សៈ ទាំង​បរា​មា​សៈ​ស្ទាបអង្អែល​ឡើយ បរា​មា​សៈ​ស្ទាបអង្អែល តែ​មិនមែន​បរា​មា​សៈ មនាយតនៈ មិន​គប្បី​ពោល​ថា ជា​បរា​មា​សៈ ទាំង​បរា​មា​សៈ​ស្ទាបអង្អែល​ទេ បរា​មា​សៈ​ស្ទាបអង្អែល តែ​មិនមែន​បរា​មា​សៈ​ក៏​មាន មិន​គប្បី​ពោល​ថា
ថយ | ទំព័រទី ១៤៣ | បន្ទាប់
ID: 637647221616885600
ទៅកាន់ទំព័រ៖