ព្រះត្រៃបិដក ភាគ ៨០

បរា​មា​សៈ​ស្ទាបអង្អែល តែ​មិនមែន​បរា​មា​សៈ​ក៏​មាន ធម្មាយតនៈ ជា​បរា​មា​សៈ ទាំង​បរា​មា​សៈ​ស្ទាបអង្អែល​ក៏​មាន បរា​មា​សៈ​ស្ទាបអង្អែល តែ​មិនមែន​បរា​មា​សៈ​ក៏​មាន មិន​គប្បី​ពោល​ថា ជា​បរា​មា​សៈ ទាំង​បរា​មា​សៈ​ស្ទាបអង្អែល​ផង ថា​បរា​មា​សៈ​ស្ទាបអង្អែល តែ​មិនមែន​បរា​មា​សៈ​ផង​ក៏​មាន។ អាយតនៈ ១០ ប្រាសចាក​បរា​មា​សៈ តែ​បរា​មា​សៈ​ស្ទាបអង្អែល អាយតនៈ ២ ប្រាសចាក​បរា​មា​សៈ តែ​បរា​មា​សៈ​ស្ទាបអង្អែល​ក៏​មាន ប្រាសចាក​បរា​មា​សៈ ទាំង​បរា​មា​សៈ​មិន​ស្ទាបអង្អែល​ក៏​មាន មិន​គប្បី​ពោល​ថា ប្រាសចាក​បរា​មា​សៈ តែ​បរា​មា​សៈ​ស្ទាបអង្អែល​ផង ថា​ប្រាសចាក​បរា​មា​សៈ ទាំង​បរា​មា​សៈ​មិន​ស្ទាបអង្អែល​ផង​ក៏​មាន។
 [១១០] អាយតនៈ ១០ មិន​មាន​អារម្មណ៍ មនាយតនៈ ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍ ធម្មាយតនៈ ប្រព្រឹត្តទៅ​ជាមួយនឹង​អារម្មណ៍​ក៏​មាន មិន​មាន​អារម្មណ៍​ក៏​មាន។ មនាយតនៈ ជា​ចិត្ត អាយតនៈ ១១ មិនមែន​ចិត្ត។ អាយតនៈ ១១ មិនមែន​ចេតសិក ធម្មាយតនៈ ជា​ចេតសិក​ក៏​មាន មិនមែន​ចេតសិក​ក៏​មាន។ អាយតនៈ ១០ ប្រាសចាក​ចិត្ត ធម្មាយតនៈ ប្រកបដោយ​ចិត្ត​ក៏​មាន ប្រាសចាក​ចិត្ត​ក៏​មាន មនាយតនៈ មិន​គប្បី​ពោល​ថា ប្រកបដោយ​ចិត្ត​ផង ថា​ប្រាសចាក​ចិត្ត​ផង​ឡើយ។ អាយតនៈ ១០ មិន​ច្រឡំ​ដោយចិត្ត ធម្មាយតនៈ ច្រឡំ​ដោយចិត្ត​ក៏​មាន មិន​ច្រឡំ​ដោយចិត្ត​ក៏​មាន មនាយតនៈ មិន​គប្បី​ពោល​ថា ច្រឡំ​ដោយចិត្ត​ផង
ថយ | ទំព័រទី ១៤៤ | បន្ទាប់
ID: 637647221914698095
ទៅកាន់ទំព័រ៖