ព្រះត្រៃបិដក ភាគ ៨០

ថា​មិន​ច្រឡំ​ដោយចិត្ត​ផង​ឡើយ។ អាយតនៈ ៦ មិនមែន​តាំង​ឡើង​ដោយចិត្ត អាយតនៈ ៦ តាំង​ឡើង​ដោយចិត្ត​ក៏​មាន មិនមែន​តាំង​ឡើង​ដោយចិត្ត​ក៏​មាន។ អាយតនៈ ១១ មិនមែន​កើតជា​មួយ​នឹង​ចិត្ត ធម្មាយតនៈ កើតជា​មួយ​នឹង​ចិត្ត​ក៏​មាន មិនមែន​កើតជា​មួយ​នឹង​ចិត្ត​ក៏​មាន។ អាយតនៈ ១១ មិនមែន​ប្រព្រឹត្តទៅ​តាមចិត្ត ធម្មាយតនៈ ប្រព្រឹត្តទៅ​តាមចិត្ត​ក៏​មាន មិនមែន​ប្រព្រឹត្តទៅ​តាមចិត្ត​ក៏​មាន។ អាយតនៈ ១១ មិន​ច្រឡំ មិន​តាំង​ឡើង​ដោយចិត្ត ធម្មាយតនៈ ច្រឡំ ទាំង​តាំង​ឡើង​ដោយចិត្ត​ក៏​មាន មិន​ច្រឡំ មិន​តាំង​ឡើង​ដោយចិត្ត​ក៏​មាន។ អាយតនៈ ១១ មិន​ច្រឡំ មិន​តាំង​ឡើង មិនកើត​ជាមួយនឹង​ចិត្ត ធម្មាយតនៈ ច្រឡំ ទាំង​តាំង​ឡើង ទាំង​កើតជា​មួយ​នឹង​ចិត្ត​ក៏​មាន មិន​ច្រឡំ មិន​តាំង​ឡើង មិនកើត​ជាមួយនឹង​ចិត្ត​ក៏​មាន។ អាយតនៈ ១១ មិន​ច្រឡំ មិន​តាំង​ឡើង មិន​ប្រព្រឹត្តទៅ​តាមចិត្ត ធម្មាយតនៈ ច្រឡំ ទាំង​តាំង​ឡើង ទាំង​ប្រព្រឹត្តទៅ​តាមចិត្ត​ក៏​មាន មិន​ច្រឡំ មិន​តាំង​ឡើង មិន​ប្រព្រឹត្តទៅ​តាមចិត្ត​ក៏​មាន។ អាយតនៈ ៦ ជា​ខាងក្នុង អាយតនៈ ៦ ជា​ខាងក្រៅ។អាយតនៈ ៩ ជា​ឧបា​ទា អាយតនៈ ២ មិនមែន​ជា​ឧបា​ទា ធម្មាយតនៈ ជា​ឧបា​ទា​ក៏​មាន មិនមែន​ជា​ឧបា​ទា​ក៏​មាន។ អាយតនៈ ៥ ជា​ឧបា​ទិន្ន សទ្ទាយតនៈ ជា​អនុ​បា​ទិន្ន អាយតនៈ ៦ ជា​ឧបា​ទិន្ន​ក៏​មាន ជា​អនុ​បា​ទិន្ន​ក៏​មាន។
ថយ | ទំព័រទី ១៤៥ | បន្ទាប់
ID: 637647222131573064
ទៅកាន់ទំព័រ៖