ព្រះត្រៃបិដក ភាគ ៨០

 [១១១] អាយតនៈ ១១ មិនមែន​ឧបាទាន ធម្មាយតនៈ ជា​ឧបាទាន​ក៏​មាន មិនមែន​ឧបាទាន​ក៏​មាន។ អាយតនៈ ១០ ជា​ប្រយោជន៍​ដល់​ឧបាទាន អាយតនៈ ២ ជា​ប្រយោជន៍​ដល់ ឧបាទាន​ក៏​មាន មិនមែន​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន។ អាយតនៈ ១០ ប្រាសចាក​ឧបាទាន អាយតនៈ ២ ប្រកបដោយ​ឧបាទាន​ក៏​មាន ប្រាសចាក​ឧបាទាន​ក៏​មាន។ អាយតនៈ ១០ មិន​គប្បី​ពោល​ថា ជា​ឧបាទាន ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ឡើយ ជា​ប្រយោជន៍​ដល់​ឧបាទាន តែ​មិនមែន​ឧបាទាន មនាយតនៈ មិន​គប្បី​ពោល​ថា ជា​ឧបាទាន ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ទេ ជា​ប្រយោជន៍​ដល់​ឧបាទាន តែ​មិនមែន​ឧបាទាន​ក៏​មាន មិន​គប្បី​ពោល​ថា ជា​ប្រយោជន៍​ដល់​ឧបាទាន តែ​មិនមែន​ជា​ឧបាទាន​ក៏​មាន ធម្មាយតនៈ ជា​ឧបាទាន ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ក៏​មាន ជា​ប្រយោជន៍​ដល់​ឧបាទាន តែ​មិនមែន​ឧបាទាន​ក៏​មាន មិន​គប្បី​ពោល​ថា ជា​ឧបាទាន ទាំង​ជា​ប្រយោជន៍​ដល់​ឧបាទាន​ផង ថា​ជា​ប្រយោជន៍​ដល់​ឧបាទាន តែ​មិនមែន​ជា​ឧបាទាន​ផង​ក៏​មាន។ អាយតនៈ ១០ មិន​គប្បី​ពោល​ថា ជា​ឧបាទាន ទាំង​ប្រកបដោយ​ឧបាទាន​ផង ថា​ប្រកបដោយ​ឧបាទាន តែ​មិនមែន​ឧបាទាន​ផង​ឡើយ មនាយតនៈ មិន​គប្បី​ពោល​ថា ជា​ឧបាទាន ទាំង​ប្រកបដោយ​ឧបាទាន​ទេ ប្រកបដោយ​ឧបាទាន
ថយ | ទំព័រទី ១៤៦ | បន្ទាប់
ID: 637647222365635616
ទៅកាន់ទំព័រ៖