ព្រះត្រៃបិដក ភាគ ៨០
តែមិនមែនឧបាទានក៏មាន មិនគប្បីពោលថា ប្រកបដោយឧបាទាន តែមិនមែនឧបាទានក៏មាន ធម្មាយតនៈ ជាឧបាទាន ទាំងប្រកបដោយឧបាទានក៏មាន ប្រកបដោយឧបាទាន តែមិនមែនឧបាទានក៏មាន មិនគប្បីពោលថា ជាឧបាទាន ទាំងប្រកបដោយឧបាទានផង ថាប្រកបដោយឧបាទាន តែមិនមែនឧបាទានផងក៏មាន។ អាយតនៈ ១០ ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទាន អាយតនៈ ២ ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានក៏មាន ប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទានក៏មាន មិនគប្បីពោលថា ប្រាសចាកឧបាទាន តែជាប្រយោជន៍ដល់ឧបាទានផង ថាប្រាសចាកឧបាទាន ទាំងមិនជាប្រយោជន៍ដល់ឧបាទានផងក៏មាន។
[១១២] អាយតនៈ ១១ មិនមែនកិលេស ធម្មាយតនៈ ជាកិលេសក៏មាន មិនមែនកិលេសក៏មាន។ អាយតនៈ ១០ គួរដល់សេចក្តីសៅហ្មង អាយតនៈ ២ គួរដល់សេចក្តីសៅហ្មងក៏មាន មិនគួរដល់សេចក្តីសៅហ្មងក៏មាន។ អាយតនៈ ១០ មិនសៅហ្មង អាយតនៈ ២ សៅហ្មងក៏មាន មិនសៅហ្មងក៏មាន។ អាយតនៈ ១០ ប្រាសចាកកិលេស អាយតនៈ ២ ប្រកបដោយកិលេសក៏មាន ប្រាសចាកកិលេសក៏មាន។ អាយតនៈ ១០ មិនគប្បីពោលថា
ID: 637647222616260601
ទៅកាន់ទំព័រ៖