ព្រះត្រៃបិដក ភាគ ៨០

ជា​សេចក្តី​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង​ឡើយ គួរ​ដល់​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​សេចក្តី​សៅហ្មង មនាយតនៈ មិន​គប្បី​ពោល​ថា ជា​សេចក្តី​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង​ទេ គួរ​ដល់​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​សេចក្តី​សៅហ្មង​ក៏​មាន មិន​គប្បី​ពោល​ថា គួរ​ដល់​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​សេចក្តី​សៅហ្មង​ក៏​មាន ធម្មាយតនៈ​ជា​សេចក្តី​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង​ក៏​មាន គួរ​ដល់​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​សេចក្តី​សៅហ្មង​ក៏​មាន មិន​គប្បី​ពោល​ថា ជា​សេចក្តី​សៅហ្មង ទាំង​គួរ​ដល់​សេចក្តី​សៅហ្មង​ផង ថា​គួរ​ដល់​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​សេចក្តី​សៅហ្មង​ផង​ក៏​មាន។ អាយតនៈ ១០ មិន​គប្បី​ពោល​ថា ជា​សេចក្តី​សៅហ្មង ទាំង​សៅហ្មង​ហើយ​ផង ថា​សៅហ្មង​ហើយ តែ​មិនមែន​ជា​សេចក្តី​សៅហ្មង​ផង​ទេ មនាយតនៈ មិន​គប្បី​ពោល​ថា ជា​សេចក្តី​សៅហ្មង ទាំង​សៅហ្មង​ហើយ​ឡើយ សៅហ្មង​ហើយ តែ​មិនមែន​ជា​សេចក្តី​សៅហ្មង​ក៏​មាន មិន​គប្បី​ពោល​ថា សៅហ្មង​ហើយ តែ​មិនមែន​ជា​សេចក្តី​សៅហ្មង​ក៏​មាន ធម្មាយតនៈ ជា​សេចក្តី​សៅហ្មង ទាំង​សៅហ្មង​ហើយក៏​មាន សៅហ្មង​ហើយ តែ​មិនមែន​ជា​សេចក្តី​សៅហ្មង​ក៏​មាន មិន​គប្បី​ពោល​ថា ជា​សេចក្តី​សៅហ្មង ទាំង​សៅហ្មង​ហើយ​ផង ថា​សៅហ្មង​ហើយ តែ​មិនមែន​ជា​សេចក្តី​សៅហ្មង​ផង​ក៏​មាន។ អាយតនៈ ១០ មិន​គប្បី​ពោល​ថា
ថយ | ទំព័រទី ១៤៨ | បន្ទាប់
ID: 637647222824698213
ទៅកាន់ទំព័រ៖