ព្រះត្រៃបិដក ភាគ ៨០
ជាសេចក្តីសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងផង ថាប្រកបដោយសេចក្តីសៅហ្មង តែមិនមែនសេចក្តីសៅហ្មងផងទេ មនាយតនៈ មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងឡើយ ប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មងក៏មាន ធម្មាយតនៈ ជាសេចក្តីសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងក៏មាន ប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ជាសេចក្តីសៅហ្មង ទាំងប្រកបដោយសេចក្តីសៅហ្មងផង ថាប្រកបដោយសេចក្តីសៅហ្មង តែមិនមែនជាសេចក្តីសៅហ្មងផងក៏មាន។ អាយតនៈ ១០ ប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មង អាយតនៈ ២ ប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មងក៏មាន ប្រាសចាកសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងក៏មាន មិនគប្បីពោលថា ប្រាសចាកសេចក្តីសៅហ្មង តែគួរដល់សេចក្តីសៅហ្មងផង ថា ប្រាសចាកសេចក្តីសៅហ្មង ទាំងមិនគួរដល់សេចក្តីសៅហ្មងផងក៏មាន។
ID: 637647223022354414
ទៅកាន់ទំព័រ៖