ព្រះត្រៃបិដក ភាគ ៨០
កំពុងត្រឡប់មក កំពុងប្រាកដ កំពុងលេចឡើង កំពុងដុះឡើង កំពុងតាំងឡើង កំពុងស្ទុះឡើង ជាបច្ចុប្បន្ន សង្គ្រោះដោយចំណែកជាបច្ចុប្បន្ន បានដល់ ចេតនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ ចេតនាកើតអំពីមនោសម្ផ័ស្ស នេះហៅថា សងា្ខរជាបច្ចុប្បន្ន ។
[២២] បណ្តាសង្ខារទាំងនោះ អជ្ឈត្តសង្ខារ តើដូចម្តេច។ សងា្ខរទាំងឡាយណា ជាខាងក្នុង អាស្រ័យខ្លួន កើតចំពោះខ្លួន ជាសង្ខាររបស់បុគ្គលមា្នក់ៗ ដែលកួចកាន់មំា នៃសត្វទាំងឡាយនោះៗ បានដល់ចេតនាកើតអំពីចក្ខុសម្ផស្ស។បេ។ ចេតនាកើតអំពីមនោសម្ផ័ស្ស នេះហៅថា អជ្ឈត្តសង្ខារ។ បណ្តាសង្ខារទាំងនោះ ពហិទ្ធាសងា្ខរ តើដូចម្តេច។ សង្ខារទាំងឡាយណា ជាខាងក្នុង អាស្រ័យខ្លួន កើតចំពោះខ្លួន ជាសង្ខាររបស់បុគ្គលមា្នក់ៗ ដែលកួចកាន់មំា នៃសត្វដទៃ នៃបុគ្គលនោះៗ បានដល់ចេតនាកើតអំពីចក្ខុសម្ផ័ស្ស។បេ។ ចេតនាកើតអំពីមនោសម្ផ័ស្ស នេះហៅថា ពហិទ្ធាសង្ខារ។
[២៣] បណ្តាសង្ខារទាំងនោះ ឱឡារិកសង្ខារ និងសុខុមសង្ខារ តើដូចម្តេច។ សង្ខារជាអកុសល ហៅថាឱឡារិកសង្ខារ សង្ខារជាកុសល និងអព្យាក្រឹត ហៅថាសុខុមសង្ខារ សង្ខារជាកុសល និងអកុសល ហៅថាឱឡារិកសង្ខារ សង្ខារជាអព្យាក្រឹត ហៅថាសុខុមសង្ខារ សង្ខារដែលសម្បយុត្តដោយវេទនាជាទុក្ខ ហៅថាឱឡារិកសង្ខារ សង្ខារដែលសម្បយុត្តដោយវេទនាជាសុខផង ជាអទុក្ខមសុខផង ហៅថាសុខុមសង្ខារ
ID: 637647156628891930
ទៅកាន់ទំព័រ៖