ព្រះត្រៃបិដក ភាគ ៨០

 [១១៣] អាយតនៈ ១០ មិន​គួរ​លះ​ដោយ​ទស្សនៈ អាយតនៈ ២ គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន មិន​គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន។ អាយតនៈ ១០ មិន​គួរ​លះ​ដោយ​ភាវនា អាយតនៈ២ គួរ​លះ​ដោយ​ភាវនា​ក៏​មាន មិន​គួរ​លះ​ដោយ​ភាវនា​ក៏​មាន។ អាយតនៈ ១០ មានហេតុ​មិន​គួរ​លះ​ដោយ​ទស្សនៈ អាយតនៈ ២ មានហេតុ​គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន មានហេតុ​មិន​គួរ​លះ​ដោយ​ទស្សនៈ​ក៏​មាន។ អាយតនៈ ១០ មានហេតុ​មិន​គួរ​លះ​ដោយ​ភាវនា អាយតនៈ ២ មានហេតុ​គួរ​លះ​ដោយ​ភាវនា​ក៏​មាន មានហេតុ​មិន​គួរ​លះ​ដោយ​ភាវនា​ក៏​មាន។ អាយតនៈ ១០ មិន​មាន​វិតក្កៈ អាយតនៈ ២ ប្រព្រឹត្តទៅ​ជាមួយនឹង​វិតក្កៈ​ក៏​មាន មិន​មាន​វិតក្កៈ​ក៏​មាន។ អាយតនៈ ១០ មិន​មាន​វិចារៈ អាយតនៈ ២ ប្រព្រឹត្តទៅ​ជាមួយនឹង​វិចារៈ​ក៏​មាន មិន​មាន​វិចារៈ​ក៏​មាន។ អាយតនៈ ១០ មិន​មាន​បីតិ អាយតនៈ ២ ប្រព្រឹត្តទៅ​ជាមួយនឹង​បីតិ​ក៏​មាន មិន​មាន​បីតិ​ក៏​មាន។ អាយតនៈ ១០ មិនកើត​ព្រមដោយ​បីតិ អាយតនៈ ២ កើត​ព្រមដោយ​បីតិ​ក៏​មាន មិនកើត​ព្រមដោយ​បីតិ​ក៏​មាន។ អាយតនៈ ១០ មិនកើត​ព្រមដោយ​សុខៈ អាយតនៈ ២ កើត​ព្រមដោយ​សុខៈ​ក៏​មាន មិនកើត​ព្រមដោយ​សុខៈ​ក៏​មាន។
ថយ | ទំព័រទី ១៥០ | បន្ទាប់
ID: 637647223259698158
ទៅកាន់ទំព័រ៖