ព្រះត្រៃបិដក ភាគ ៨០
អាយតនៈ ១០ មិនកើតព្រមដោយឧបេក្ខា អាយតនៈ ២ កើតព្រមដោយឧបេក្ខាក៏មាន មិនកើតព្រមដោយឧបេក្ខាក៏មាន។ អាយតនៈ ១០ ជាកាមាវចរ អាយតនៈ ២ ជាកាមាវចរក៏មាន មិនមែនកាមាវចរក៏មាន។ អាយតនៈ ១០ មិនមែនរូបាវចរ អាយតនៈ ២ ជារូបាវចរក៏មាន មិនមែនរូបាវចរក៏មាន។ អាយតនៈ ១០ មិនមែនអរូបាវចរ អាយតនៈ ២ ជាអរូបាវចរក៏មាន មិនមែនអរូបាវចរក៏មាន។ អាយតនៈ ១០ ជាបរិយាបន្នៈ អាយតនៈ ២ ជាបរិយាបន្នៈក៏មាន ជាអបរិយាបន្នៈក៏មាន។ អាយតនៈ ១០ មិនមែននិយ្យានិកៈ អាយតនៈ ២ ជានិយ្យានិកៈក៏មាន មិនមែននិយ្យានិកៈក៏មាន។ អាយតនៈ ១០ មិនទៀង អាយតនៈ ២ ទៀងក៏មាន មិនទៀងក៏មាន។ អាយតនៈ ១០ ប្រព្រឹត្តទៅជាមួយនឹងឧត្តរៈ អាយតនៈ ២ ប្រព្រឹត្តទៅជាមួយនឹងឧត្តរៈក៏មាន មិនមានឧត្តរៈក៏មាន។ អាយតនៈ ១០ មិនមានសត្រូវ អាយតនៈ ២ ប្រព្រឹត្តទៅជាមួយនឹងសត្រូវក៏មាន មិនមានសត្រូវក៏មាន។
ចប់ បញ្ហាបុច្ឆកៈ។
ចប់ អាយតនវិភង្គ។
ID: 637647223487823115
ទៅកាន់ទំព័រ៖