ព្រះត្រៃបិដក ភាគ ៨០

ធាតុ​វិភង្គ


 [១១៤] ធាតុ ៦ គឺ បឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ អាកាសធាតុ វិញ្ញាណ​ធាតុ។
 [១១៥] បណ្តា​ធាតុ ៦ នោះ បឋវីធាតុ តើ​ដូចម្តេច។ បឋវីធាតុ មាន ២ គឺ​បឋវីធាតុ​ខាងក្នុង​ក៏​មាន ខាងក្រៅ​ក៏​មាន។ បណ្តា​ធាតុ ២ នោះ បឋវីធាតុ​ខាងក្នុង តើ​ដូចម្តេច។ ធម្មជាត​ណា​ជា​ខាងក្នុង អាស្រ័យ​នូវ​ខ្លួន រឹង ខះ មាន​អាការ​រឹង មាន​សភាព​រឹង ជា​ខាងក្នុង ដែល​វិញ្ញាណ​ចូល​ទៅកាន់​យក​បាន គឺ សក់ រោម ក្រចក ធ្មេញ ស្បែក សាច់ សរសៃ ឆ្អឹង ខួរ​ក្នុង​ឆ្អឹង តម្រង​បស្សាវៈ បេះដូង ថ្លើម វាវ ក្រពះ សួត ពោះវៀនធំ ពោះវៀនតូច អាហារ​ថ្មី អាហារ​ចាស់ ឬក៏​ធម្មជាត​ដទៃ​ណា ជា​ខាងក្នុង អាស្រ័យ​នូវ​ខ្លួន រឹង ខះ មាន​អាការ​រឹង មាន​សភាព​រឹងជា​ខាងក្នុង ដែល​វិញ្ញាណ​ចូល​ទៅកាន់​យក​បាន នេះ​ហៅថា បឋវីធាតុ​ខាងក្នុង។ បណ្តា​ធាតុ ២ នោះ បឋវីធាតុ​ខាងក្រៅ តើ​ដូចម្តេច។ ធម្មជាត​ណា​ជា​ខាងក្រៅ រឹង ខះ មាន​អាការ​រឹង មាន​សភាព​រឹង ជា​ខាងក្រៅ ដែល​វិញ្ញាណ​មិន​ចូល​ទៅកាន់​យក​បានទេ គឺ ដែក លោហៈ សំណប៉ាហាំង សំណភក់ ប្រាក់ កែវ​មុក្តា កែវមណី កែវ​ពៃទូរ្យ ស័ង្ខ ថ្ម កែ​វប្រ​ពាឡ ប្រាក់ មាស កែវ​ក្រហម
ថយ | ទំព័រទី ១៥២ | បន្ទាប់
ID: 637647223773448188
ទៅកាន់ទំព័រ៖