ព្រះត្រៃបិដក ភាគ ៨០
កែវពព្រុស ស្មៅ ឈើ ក្រួស អំបែង ផែនដី ថ្ម ភ្នំ ឬក៏ធម្មធាតុដទៃណា ជាខាងក្រៅ រឹង ខះ មានអាការរឹង មានសភាពរឹងជាខាងក្រៅ ដែលវិញ្ញាណមិនចូលទៅកាន់យកបានទេ នេះហៅថា បឋវីធាតុខាងក្រៅ។ បឋវីធាតុណា ជាខាងក្នុងក្តី បឋវីធាតុណា ជាខាងក្រៅក្តី នេះហៅថាបឋវីធាតុ ព្រោះប្រមូលបំប្រួញធាតុនោះ ក្នុងទីជាមួយគ្នា។
[១១៦] បណ្តាធាតុ ៦ នោះ អាបោធាតុ តើដូចម្តេច។ អាបោធាតុ មាន ២ គឺ អាបោធាតុខាងក្នុងក៏មាន ខាងក្រៅក៏មាន។ បណ្តាធាតុ ២ នោះ អាបោធាតុខាងក្នុងតើដូចម្តេច។ ធម្មជាតណា ជាខាងក្នុង អាស្រ័យនូវខ្លួន ជាទឹក ដល់នូវភាពជាទឹក មានសភាពស្អិត ដល់នូវភាពស្អិត មានសភាពជាទីជាប់នៅនៃរូប ជាខាងក្នុង ដែលវិញ្ញាណចូលទៅកាន់យកបាន គឺ ប្រមាត់ ស្លេស្ម ខ្ទុះ ឈាម ញើស ខ្លាញ់ខាប់ ទឹកភ្នែក ខ្លាញ់រាវ ទឹកមាត់ ទឹកសំបោរទឹករំអិល ទឹកមូត្រ ឬក៏ធម្មជាតដទៃណា ជាខាងក្នុង អាស្រ័យនូវខ្លួន ជាទឹក ដល់នូវភាពជាទឹក មានសភាពស្អិត ដល់នូវភាពស្អិត មានសភាពជាទីជាប់នៅនៃរូប ជាខាងក្នុង ដែលវិញ្ញាណចូលទៅកាន់យកបាន នេះហៅថា អាបោធាតុខាងក្នុង។ បណ្តាធាតុ ២ នោះ អាបោធាតុខាងក្រៅ តើដូចម្តច។ ធម្មជាតណា ជាខាងក្រៅ ជាទឹក ដល់នូវភាពជាទឹក
ID: 637647224019385629
ទៅកាន់ទំព័រ៖