ព្រះត្រៃបិដក ភាគ ៨០
មានសភាពស្អិត ដល់នូវភាពស្អិត មានសភាពជាទីជាប់នៅនៃរូប ជាខាងក្រៅ ដែលវិញ្ញាណមិនចូលទៅកាន់យកបានទេ គឺ រសគល់ រសដើម រសសំបក រសសឹ្លក រសផ្កា រសផ្លែ ទឹកដោះស្រស់ ទឹកដោះជូរ ទឹកដោះថ្លា ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ទឹកអំពៅ ទឹកដែលឋិតនៅលើផែនដីក្តី ទឹកដែលឋិតនៅព្ធដ៏អាកាសក្តី ឬក៏ធម្មជាតដទៃណា ជាខាងក្រៅ ជាទឹក ដល់នូវភាពជាទឹក មានសភាពស្អិត ដល់នូវភាពស្អិត មានសភាពជាទីជាប់នៅនៃរូប ជាខាងក្រៅ ដែលវិញ្ញាណមិនចូលទៅកាន់យកបានទេ នេះហៅថា អាបោធាតុខាងក្រៅ។ អាបោធាតុណា ជាខាងក្នុងក្តី អាបោធាតុណា ជាខាងក្រៅក្តី នេះហៅថា អាបោធាតុ ព្រោះប្រមូលបំព្រួញធាតុនោះ ក្នុងទីជាមួយគ្នា។
[១១៧] បណ្តាធាតុ ៦ នោះ តេជោធាតុ តើដូចម្តេច។ តេជោធាតុ មាន ២ គឺ តេជោធាតុខាងក្នុងក៏មាន ខាងក្រៅក៏មាន។ បណ្តាធាតុ ២ នោះ តេជោធាតុខាងក្នុង តើដូចម្តេច។ ធម្មជាតណា ជាខាងក្នុង អាស្រ័យនូវខ្លួន ជាសភាពក្តៅ ដល់នូវសភាពក្តៅ ជាចំហាយ ដល់នូវភាពចំហាយ ជាធម្មជាតអប់កម្ដៅ ដល់នូវភាពអប់កម្ដៅ
ID: 637647224281885652
ទៅកាន់ទំព័រ៖