ព្រះត្រៃបិដក ភាគ ៨០
[១១៨] បណ្តាធាតុ ៦ នោះ វាយោធាតុ តើដូចម្តេច។ វាយោធាតុ មាន ២ គឺវាយោធាតុខាងក្នុងក៏មាន ខាងក្រៅក៏មាន។ បណ្តាធាតុ ២ នោះ វាយោធាតុខាងក្នុង តើដូចម្តេច។ ធម្មជាតណា ជាខាងក្នុង អាស្រ័យនូវខ្លួន ជាសភាពបក់ផាត់ ដល់នូវភាពបក់ផាត់ មានភាពធើ្វនូវរូបឲ្យរឹងប៉ឹង ជាខាងក្នុង ដែលវិញ្ញាណចូលទៅកាន់យកបាន គឺខ្យល់បក់ពីក្រោមឡើងលើ ខ្យល់បក់ពីលើទៅក្រោម ខ្យល់ដេកនៅខាងក្នុងផ្ទៃ (ខ្យល់ខាងក្រៅពោះវៀន) ខ្យល់ដេកនៅក្នុងក្រពះ (ខ្យល់ខាងក្នុងពោះវៀន) ខ្យល់បក់ផ្សព្វផ្សាយ សព្វអវយវៈតូចធំ ខ្យល់ដូចជាសស្ត្រា
(១) ខ្យល់ដូចជាកាំបិតកោរ
(២) ខ្យល់អាចពន្លះនូវហឫទ័យ ខ្យល់ដកដង្ហើមចូល ខ្យល់ដកដង្ហើមចេញ ឬក៏ធម្មជាតដទៃណា ជាខាងក្នុង អាស្រ័យនូវខ្លួន ជាសភាពបក់ផាត់ ដល់នូវភាពបក់ផាត់ មានភាពធើ្វរូប ឲ្យរឹងប៉ឹង ជាខាងក្នុង ដែលវិញ្ញាណចូលទៅកាន់យកបាន នេះហៅថា វាយោធាតុខាងក្នុង។ បណ្តាធាតុ ២ នោះ វាយោធាតុខាងក្រៅ តើដូចម្តេច។ ធម្មជាតណា ជាខាងក្រៅ ជាសភាពបក់ផាត់ ដល់នូវភាពបក់ផាត់ មានភាពធើ្វរូបឲ្យរឹងប៉ឹង ជាខាងក្រៅ ដែលវិញ្ញាណមិនចូលទៅកាន់យកបានទេ គឺខ្យល់បក់មកអំពីទិសខាងកើត ខ្យល់បក់មកអំពីទិសខាងលិច ខ្យល់បក់មកអំពីទិសខាងជើង
(១) ខ្យល់អាចប្រព្រឹត្តទៅ ដូចជាគេកាត់ទីតដោយកន្ត្រៃ។ (២) ខ្យល់អាចពន្លះនូវហឫទ័យ ដូចជាគេពន្លះដោយកាំបិតកោរ។
ID: 637647225340948139
ទៅកាន់ទំព័រ៖