ព្រះត្រៃបិដក ភាគ ៨០
ខ្យល់បក់មកអំពីទិសខាងត្បូង ខ្យល់ប្រកបដោយធូលី ខ្យល់មិនមានធូលី ខ្យល់ត្រជាក់ ខ្យល់ក្តៅ ខ្យល់តិច ខ្យល់ខ្លាំង ខ្យល់ខ្មៅ(១) ខ្យល់កំបុតត្បូង ខ្យល់ដែលតាំងអំពីស្លាបសត្វ ខ្យល់ដែលតាំងឡើងអំពីគ្រុឌ ខ្យល់ដែលតាំងឡើងអំពីស្លឹកត្នោតជាដើម ខ្យល់ដែលតាំងឡើងអំពីផ្លិត ឬក៏ធម្មជាតដទៃណា ជាខាងក្រៅ ជាសភាពបក់ផាត់ ដល់នូវភាពបក់ផាត់ មានភាពធើ្វរូបឲ្យរឹងប៉ឹង ជាខាងក្រៅ ដែលវិញ្ញាណមិនចូលទៅកាន់យកបានទេ នេះហៅថា វាយោធាតុខាងក្រៅ។ វាយោធាតុណា ជាខាងក្នុងក្តី វាយោធាតុណា ជាខាងក្រៅក្តី នេះហៅថា វាយោធាតុ ព្រោះប្រមូលបំព្រួញ ធាតុនោះ ក្នុងទីជាមួយគ្នា។
[១១៩] បណ្តាធាតុ ៦ នោះ អាកាសធាតុ តើដូចម្តេច។ អាកាសធាតុ មាន ២ គឺ អាកាសធាតុខាងក្នុងក៏មាន ខាងក្រៅក៏មាន។ បណ្តាធាតុ ២ នោះ អាកាសធាតុខាងក្នុង តើដូចម្តេច។ ធម្មជាតណា ជាខាងក្នុង អាស្រ័យនូវខ្លួន ជាសភាពទទេ ដល់នូវភាពទទេ ជាធម្មជាតទំនេរ ដល់នូវភាពទំនេរ ជាសភាពចន្លោះ ដល់នូវភាពចន្លោះ ជាធម្មជាតមិនប៉ះពាល់ដោយសាច់ និងឈាម ជាខាងក្នុង
(១) ខ្យល់ដែលតាំងឡើងក្នុងចន្លោះៗនៃមេឃខ្មៅ។
ID: 637647225883604319
ទៅកាន់ទំព័រ៖