ព្រះត្រៃបិដក ភាគ ៨០

ដែល​វិញ្ញាណ​ចូល​ទៅកាន់​យក​បាន គឺ រន្ធត្រចៀក រន្ធច្រមុះ ទា្វ​រមាត់ អាកាស​ដែល​ឲ្យ​លេប​ចូល នូវ​វត្ថុ​ដែលគេ​ស៊ី ផឹក ទំពា លិទ្ធ​ភ្លក្ស​ហើយ​ក្តី អាកាស​ដែល​ឲ្យ​វត្ថុ​ដែលគេ​ស៊ី ផឹក ទំពា លិទ្ធ​ភ្លក្ស​ហើយ​ក្តី អាកាស​ដែល​ឲ្យ​វត្ថុ​ដែលគេ​ស៊ី ផឹក ទំពា លិទ្ធ​ភ្លក្ស​ហើយ ចេញ​មក​តាម​ចំណែកខាង​ក្រោម​ក្តី ឬក៏​ធម្មជាត​ដទៃ​ណា ជា​ខាងក្នុង អាស្រ័យ​នូវ​ខ្លួន ជាស​ភាព​ទទេ ដល់​នូវ​ភាព​ទទេ ជា​ធម្មជាត​ទំនេរ ដល់​នូវ​ភាព​ទំនេរ ជាស​ភាព​ចន្លោះ ដល់​នូវ​ភាព​ចន្លោះ មិន​ប៉ះពាល់​ដោយ​សាច់ និង​ឈាម​ជា​ខាងក្នុង ដែល​វិញ្ញាណ​ចូល​ទៅកាន់​យក​បាន នេះ​ហៅថា អាកាសធាតុ​ខាងក្នុង។ បណ្តា​ធាតុ ២ នោះ អាកាសធាតុ​ខាងក្រៅ តើ​ដូចម្តេច។ ធម្មជាត​ណា ជា​ខាងក្រៅ ជាស​ភាព​ទទេ ដល់​នូវ​ភាព​ទទេ ជា​ធម្មជាត​ទំនេរ ដល់​នូវ​ភាព​ទំនេរ ជាស​ភាព​ចន្លោះ ដល់​នូវ​ភាព​ចន្លោះ មិន​ប៉ះពាល់​ដោយ​មហាភូតរូប ៤ ជា​ខាងក្រៅ ដែល​វិញ្ញាណ​មិន​ចូល​ទៅកាន់​យក​បានទេ នេះ​ហៅថា អាកាសធាតុ​ខាងក្រៅ។ អាកាសធាតុ​ណា ជា​ខាងក្នុង​ក្តី អាកាសធាតុ​ណា ជា​ខាងក្រៅ​ក្តី នេះ​ហៅថា អាកាសធាតុ ព្រោះ​ប្រមូល​បំព្រួញ​ធាតុ​នោះ ក្នុង​ទី​ជាមួយគ្នា។
ថយ | ទំព័រទី ១៥៨ | បន្ទាប់
ID: 637647226094229345
ទៅកាន់ទំព័រ៖