ព្រះត្រៃបិដក ភាគ ៨០
[១២០] បណ្តាធាតុ ៦ នោះ វិញ្ញាណធាតុ តើដូចម្តច។ ធាតុ គឺការដឹងច្បាស់ដោយចក្ខុ ធាតុគឺការដឹងច្បាស់ដោយត្រចៀក ធាតុគឺការដឹងច្បាស់ដោយច្រមុះ ធាតុគឺការដឹងច្បាស់ដោយអណ្តាត ធាតុគឺការដឹងច្បាស់ដោយកាយ ធាតុគឺការដឹងច្បាស់ដោយចិត្ត នេះហៅថា វិញ្ញាណធាតុ។
នេះធាតុ ៦។
[១២១] ធាតុ ៦ ដទៃទៀត គឺ សុខធាតុ ទុក្ខធាតុ សោមនស្សធាតុ ទោមនស្សធាតុ ឧបេក្ខាធាតុ អវិជ្ជាធាតុ។ បណ្តាធាតុ ៦ នោះ សុខធាតុ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងកាយ សេចក្តីសុខប្រព្រឹត្តទៅក្នុងកាយ ការទទួលអារម្មណ៍ជាសុខ ជាទីគាប់ចិត្ត ដែលកើតអំពីកាយសម្ផ័ស្ស សុខវេទនា ជាទីគាប់ចិត្ត ដែលកើតអំពីកាយសម្ផ័ស្សណា នេះហៅថា សុខធាតុ។ បណ្តាធាតុ ៦ នោះ ទុក្ខធាតុ តើដូចម្តេច។ សេចក្តីមិនឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងកាយ សេចក្តីទុក្ខប្រព្រឹត្តទៅក្នុងកាយ ការទទួលអារម្មណ៍ជាទុក្ខ មិនជាទីគាប់ចិត្ត ដែលកើតអំពីកាយសម្ផ័ស្ស ទុក្ខវេទនាមិនជាទីគាប់ចិត្ត ដែលកើតអំពីកាយសម្ផ័ស្សណា នេះហៅថា ទុក្ខធាតុ។ បណ្តាធាតុ ៦ នោះ សោមនស្សធាតុ តើដូចម្តេច។ សេចក្តីឆ្ងាញ់ពិសា ប្រព្រឹត្តទៅក្នុងចិត្ត
ID: 637647226406260574
ទៅកាន់ទំព័រ៖