ព្រះត្រៃបិដក ភាគ ៨០

សង្ខារ​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​សុខ និង​ទុក្ខ ហៅថា​ឱឡារិក​សង្ខារ សង្ខារ​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​អទុ​ក្ខម​សុខ ហៅថា​សុខុម​សង្ខារ សង្ខារ​របស់​បុគ្គល​មិន​មាន​សមា​បតិ្ត ហៅថា​ឱឡារិក​សង្ខារ សង្ខារ​របស់​បុគ្គល​មាន​សមា​បតិ្ត ហៅថា​សុខុម​សង្ខារ សង្ខារ​ប្រកបដោយ​អាសវៈ ហៅថា​ឱឡារិក​សង្ខារ សង្ខារ​មិន​មាន​អាសវៈ ហៅថា​សុខុម​សង្ខារ មួយទៀត ឱឡារិក​សង្ខារ បើ​ប្រៀបផ្ទឹម​នឹង​សង្ខា​រនោះៗ បណិ្ឌ​តគប្បី​ឃើញថា ដូច​សុខុម​សង្ខារ​ដែរ។
 [២៤] បណ្តា​សង្ខារ​ទាំងនោះ ហីន​សង្ខារ និង​បណីត​សង្ខារ តើ​ដូចម្តេច។ សង្ខារ​ជាអកុសល ហៅថា​ហីន​សង្ខារ សង្ខារ​ជាកុសល និង​អព្យាក្រឹត ហៅថា​បណីត​សង្ខារ សង្ខារ​ជាកុសល និង​អកុសល ហៅថា​ហីន​សង្ខារ សង្ខារ​ជា​អព្យាក្រឹត ហៅថា​បណីត​សង្ខារ សង្ខារ​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​ទុក្ខ ហៅថា​ហីន​សង្ខារ សង្ខារ​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​សុខ​ផង ជា​អទុ​ក្ខម​សុខ​ផង ហៅថា​បណីត​សង្ខារ សង្ខារ​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​សុខ និង​ទុក្ខ ហៅថា​ហីន​សង្ខារ សង្ខារ​ដែល​សម្បយុត្ត​ដោយ​វេទនា​ជា​អទុ​ក្ខម​សុខ ហៅថា​បណីត​សង្ខារ សង្ខារ​របស់​បុគ្គល​មិន​មាន​សមាបត្តិ ហៅថា​ហីន​សង្ខារ សង្ខារ​របស់​បុគ្គល​មាន​សមា​បតិ្ត ហៅថា​បណីត​សង្ខារ សង្ខារ​ក្រ​កប​ដោយ​អាសវៈ ហៅថា​ហីន​សង្ខារ សង្ខារ​មិន​មាន​អាសវៈ ហៅថា​បណីត​សង្ខារ
ថយ | ទំព័រទី ១៦ | បន្ទាប់
ID: 637647156848110428
ទៅកាន់ទំព័រ៖