ព្រះត្រៃបិដក ភាគ ៨០

សេចក្តី​សុខ​ប្រព្រឹត្តទៅ​ក្នុងចិត្ត កិ​រិយា​ទទូល​អារម្មណ៍​ជា​សុខ ជាទី​គាប់ចិត្ត ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស សុខវេទនា ជាទី​គាប់ចិត្ត ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស​ណា នេះ​ហៅថា សោមនស្ស​ធាតុ។ បណ្តា​ធាតុ៦ នោះ ទោមនស្ស​ធាតុ តើ​ដូចម្តេច។ សេចក្តី​មិន​ឆ្ងាញ់​ពិសា ប្រព្រឹត្តទៅ​ក្នុងចិត្ត សេចក្តី​ទុក្ខ​ប្រព្រឹត្តទៅ​ក្នុងចិត្ត កិរិយា​ទទួលអារម្មណ៍​ជា​ទុក្ខ មិនជា​ទីគាប់ចិត្ត ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស ទុក្ខវេទនា​មិនជា​ទីគាប់ចិត្ត ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស​ណា នេះ​ហៅថា ទោមនស្ស​ធាតុ។ បណ្តា​ធាតុ ៦ នោះ ឧបេក្ខា​ធាតុ តើ​ដូចម្តេច។ សេចក្តី​មិន​ឆ្ងាញ់​ពិសា មិនមែន​ជា​មិន​ឆ្ងាញ់​ពិសា ប្រព្រឹត្តទៅ​ក្នុងចិត្ត កិរិយា​ទទួលអារម្មណ៍ មិនមែន​ទុក្ខ មិនមែន​សុខ ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស វេទនា​មិនមែន​ទុក្ខ មិនមែន​សុខ ដែល​កើតអំពី​ចេ​តោ​សម្ផ័​ស្ស​ណា នេះ​ហៅថា ឧបេក្ខា​ធាតុ។ បណ្តា​ធាតុ ៦ នោះ អវិជ្ជា​ធាតុ តើ​ដូចម្តេច។ ការ​មិនដឹង ការ​មិនឃើញ។បេ។ អវិ​ជា្ជ ដូច​គន្លឹះ គឺ​មោហៈ ជា​ឫស​នៃ​អកុសល​ណា នេះ​ហៅថា អវិជ្ជា​ធាតុ។

នេះ​ធាតុ ៦។

ថយ | ទំព័រទី ១៦០ | បន្ទាប់
ID: 637647226631573084
ទៅកាន់ទំព័រ៖