ព្រះត្រៃបិដក ភាគ ៨០
[១២២] ធាតុ ៦ ដទៃទៀត គឺកាមធាតុ ព្យាបាទធាតុ វិហឹសាធាតុ នេក្ខម្មធាតុ អព្យាបាទធាតុ អវិហឹសាធាតុ។ បណ្តាធាតុ ៦ នោះ កាមធាតុ តើដូចម្តេច។ សេចក្តីត្រិះរិះ ការត្រិះរិះផ្សេងៗ តម្រិះ ការរំពឹង ការជញ្ជឹង ការលើកឡើងនូវចិត្ត ដែលប្រកបដោយកាម គឺមិច្ឆាសង្កប្បៈ នេះហៅថា កាមធាតុ។ ខាងក្រោមតាំងអំពីអវីចិនរកជាទីបំផុត ខាងលើតាំងអំពីបរនិម្មិតវសវត្តីទេវតាជាទីបំផុត ខន្ធ ធាតុ អាយតនៈ រូប វេទនា សញ្ញា សង្ខារ និងវិញ្ញាណ ណា មានក្នុងចន្លោះនេះ ត្រាច់ចុះក្នុងចន្លោះនេះ រាប់បញ្ចូលក្នុងចន្លោះនេះ នេះហៅថា កាមធាតុ។ បណ្តាធាតុ ៦ នោះ ព្យាបាទធាតុ តើដូចម្តេច។ សេចក្តីត្រិះរិះ ការត្រិះរិះផ្សេងៗ។បេ។ ដែលប្រកបដោយព្យាបាទ គឺ មិច្ឆាសង្កប្បៈ នេះហៅថា ព្យាបាទធាតុ។ មួយទៀត សេចក្តីគុំកួន ការចង្អៀតចង្អល់ ការតានតឹង ការថ្នាំងថ្នាក់ ការខឹង ការខឹងខាំ្លង ការខឹងក្រៃលែង ការប្រទូស្ត ការប្រទូស្តខាំ្លង ការប្រទូស្តក្រៃលែងនៃចិត្ត ការព្យាបាទនៃចិត្ត
ID: 637647238963604409
ទៅកាន់ទំព័រ៖